ប្រធានរដ្ឋសភាវៀតណាមអញ្ជើញជួបសំណេះសំណាលជាមួយកម្មាភិបាលនៃស្ថានទូតនិងតំណាងសហគមន៍ជនវៀតណាមនៅចិន

(VOVWORLD) - លោកស្រីប្រធានរដ្ឋសភាបានសង្កត់ធ្ងន់ថា បក្ស រដ្ឋ វៀតណាមដែលក្នុង នោះមានរដ្ឋសភា ជានិច្ចកាលយកចិត្តទុកដាក់ គាំទ្រនិងបង្កលក្ខណៈងាយស្រួល បំផុតដល់ស្ថាប័នតំណាងរបស់វៀតណាមប្រចាំឯបរទេស ដើម្បីធ្វើសកម្មភាព ប្រកបដោយភាពងាយស្រួល សំដៅរួមចំណែកបម្រើបុព្វហេតុការពារ កសាងនិង អភិវឌ្ឍន៍ប្រទេសជាតិ។ 
ប្រធានរដ្ឋសភាវៀតណាមអញ្ជើញជួបសំណេះសំណាលជាមួយកម្មាភិបាលនៃស្ថានទូតនិងតំណាងសហគមន៍ជនវៀតណាមនៅចិន - ảnh 1ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan និងគណៈ ប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាមបានអញ្ជើញជួបសំណេះសំណាលជាមួយ កម្មាភិបាលនៃស្ថានទូតនិងតំណាងសហគមន៍ជនវៀតណាមនៅចិន។ (រូបថត៖ VOV)

  ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសចិន នាថ្ងៃទី១១ ខែ កក្កដា ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan និងគណៈ ប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាមបានអញ្ជើញជួបសំណេះសំណាលជាមួយ កម្មាភិបាលនៃស្ថានទូតនិងតំណាងសហគមន៍ជនវៀតណាមនៅចិន។

        លោកស្រីប្រធានរដ្ឋសភាបានសង្កត់ធ្ងន់ថា បក្ស រដ្ឋវៀតណាមដែលក្នុង នោះមានរដ្ឋសភា ជានិច្ចកាលយកចិត្តទុកដាក់ គាំទ្រនិងបង្កលក្ខណៈងាយស្រួល បំផុតដល់ស្ថាប័នតំណាងរបស់វៀតណាមប្រចាំឯបរទេស ដើម្បីធ្វើសកម្មភាព ប្រកបដោយភាពងាយស្រួល សំដៅរួមចំណែកបម្រើបុព្វហេតុការពារ កសាងនិង អភិវឌ្ឍន៍ប្រទេសជាតិ។ លោកស្រីបានអញ្ជើញមានប្រសាសន៍ថា៖

        “ខ្ញុំវាយតម្លៃខ្ពស់ហើយសូមថ្លែងអំណរគុណចំពោះស្ថានទូតដែលបានសហការយ៉ាងល្អជាមួយស្ថាប័នក្នុងប្រទេសក៏ដូចជាស្ថាប័ននានារបស់ចិនដើម្បី រៀបចំដំណើរទស្សនកិច្ចលើកនេះប្រកបដោយជោគជ័យ។ ខ្ញុំក៏កោតសរសើរ ចំពោះរាល់ការខិតខំប្រឹងប្រែងរបស់ឯកអគ្គរដ្ឋទូតក៏ដូចជាកម្មាភិបាលនិងបុគ្គ លិកគ្រប់រូបនៃស្ថាប័នតំណាងនានារបស់វៀតណាម ដែលបានបំពេញភារកិច្ច យ៉ាងល្អ ហើយបង្កើតឡើងប្រសិទ្ធភាពដ៏ធំធេងទាំងខាងនយោបាយ សេដ្ឋកិច្ច វប្បធម៌និងទេសចរណ៍ផងដែរ។ ខ្ញុំមានគោលបំណងថា យើងនឹងបន្តពង្រីក ប្រពៃណីសាមគ្គីភាពស្នេហាជាតិ ដើម្បីកសាងសហគមន៍ ជនវៀតណាមនៅចិន ក៏ដូចជាចូលរួមកសាងស្រុកកំណើតផងដែរ”។

        មុននោះ នាព្រឹកថ្ងៃទី១១ ខែកក្កដា នៅទីក្រុងប៉េកាំង ប្រធានរដ្ឋសភាវៀត ណាមលោកស្រី Nguyen Thi Kim Ngan បានអញ្ជើញទទួលជួបជាមួយប្រធាន ក្រុមប្រឹក្សាភិបាលសម្ព័ន្ធក្រុមហ៊ុនទូរគមនាគមន៍ Zhongxing (ZTE) និងថ្នាក់ ដឹកនាំសម្ព័ន្ធក្រុមហ៊ុនបច្ចេកវិទ្យា Datatang របស់ចិនផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ