ប្រធានរដ្ឋសភាវៀតណាមអញ្ជើញដាក់កម្រងផ្កានៅវិមាណអនុស្សាវរីយ៍ Mahatma Gandhi Rajghat
|
ប្រធានរដ្ឋសភាវៀតណាមអញ្ជើញដាក់កម្រងផ្កានៅវិមាណអនុស្សាវរីយ៍ Mahatma Gandhi Rajghat |
(VOV)_នាព្រឹកថ្ងៃទី៩ធ្នូ នៅឥណ្ឌា ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim
Ngan និងគណៈប្រតិភូរដ្ឋសភាវៀតណាម បានអញ្ជើញទៅដាក់កម្រងផ្កានៅវិមាណអនុស្សាវរីយ៍ Mahatma Gandhi Rajghat។នៅទីនេះ ប្រធានរដ្ឋសភាលោកស្រី Nguyen
Thi Kim Ngan បានសរសេរក្នុងសៀវភៅអនុស្សាវរីយ៍ថា៖ប្រជាជនវៀតណាមគោរពនិង
ស្ងើចសរសើរបុព្វហេតុដ៏មហិមារបស់Mahatma Gandhi Rajghat អ្នកដឹកនាំឈ្លាសវៃរបស់
ប្រជាជនឥណ្ឌា យុទ្ធជនគំរូតស៊ូដើម្បីចលនារំដោះប្រជាជាតិលើទូទាំងពិភពលោក ។
ឧត្តមគតិ សតិអារម្មណ៍ និងព្រលឹងរបស់លោក ជានិមិត្តរូបស្ថិតស្ថេរជាអមត និងជា
ប្រភពអារម្មណ៍ឥតកោះត្រឿយសំរាប់ប្រជាជនឥណ្ឌានិងវៀតណាម ក៏ដូចជា ប្រជាជន
លើទូទាំងពិភពលោក។
បន្ទាប់នោះ ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានអញ្ជើញចូល
រួមកិច្ចប្រជុំរបស់ព្រឹទ្ធសភា និងសភាជាន់ទាបរដ្ឋសភាឥណ្ឌា និងអញ្ជើញទៅទស្សនា
សារមន្ទីររដ្ឋសភាផងដែរ៕