ប្រធានរដ្ឋសភាវៀតណាមអញ្ជើញទៅសួរសុខទុក្ខបញ្ជាការដ្ឋានទីក្រុង

(VOVWORLD) -ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី ៧៣ ទិវាបង្កើតកងទ័ពប្រជាជនវៀតណាម និងលើកទី ២៨ ទិវាបុណ្យការពារជាតិប្រជាជនទាំងមូលនោះ នាថ្ងៃទី ១៨ ធ្នូ ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានអញ្ជើញទៅសាកសួរសុខទុក្ខ និងជួបធ្វើការជាមួយកម្មាភិបាល យុទ្ធជនកងកម្លាំងប្រដាប់អវុធនៃបញ្ជាការដ្ឋានទីក្រុងហាណូយ។
ប្រធានរដ្ឋសភាវៀតណាមអញ្ជើញទៅសួរសុខទុក្ខបញ្ជាការដ្ឋានទីក្រុង - ảnh 1ប្រធានរដ្ឋសភាវៀតណាមអញ្ជើញទៅសួរសុខទុក្ខបញ្ជាការដ្ឋានទីក្រុង 

ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី ៧៣ ទិវាបង្កើតកងទ័ពប្រជាជនវៀតណាម និងលើកទី ២៨ ទិវាបុណ្យការពារជាតិប្រជាជនទាំងមូលនោះ នាថ្ងៃទី ១៨ ធ្នូ ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានអញ្ជើញទៅសាកសួរសុខទុក្ខ និងជួបធ្វើការជាមួយកម្មាភិបាល យុទ្ធជនកងកម្លាំងប្រដាប់អវុធនៃបញ្ជាការដ្ឋានទីក្រុងហាណូយ។ អញ្ជើញថ្លែងមតិនៅទីនេះ លោកស្រី Nguyen Thi Kim Ngan បានសើកសរសើរចំពោះកម្មាភិបាល និងយុទ្ធជននៃបញ្ជាការដ្ឋានទីក្រុងហាណូយ ដែលជានិច្ចកាលក្ដាប់ជាប់នូវគោលដៅ ទស្សនៈ និងការបញ្ជាណែនាំរបស់បក្សអំពីកិច្ចការពារមាតុភូមិ។ លោកស្រីបានស្នើឲ្យបញ្ជាការដ្ឋានទីក្រុងហាណូយប្រមូលផ្ដុំលើកិច្ចការអប់រំនយោបាយ សតិអារម្មណ៍សម្រាប់កម្មាភិបាល យុទ្ធជន ហើយបញ្ជាការដ្ឋានទីក្រុងហាណូយគប្បីរួមសហការយ៉ាងជិតស្និទ្ធជាមួយនគរបាលប្រជាជន និងកងកម្លាំងនានា ដើម្បីរក្សារឹងមាំស្ថិរភាពនយោបាយ សណ្ដាប់ធ្នាប់សុវត្ថិភាពសង្គមនៅទីក្រុងហាណូយ៕

 

 

 

 

 

dfs

 

Kết thúc cuộc trò c

ប្រតិកម្មទៅវិញ

ផ្សេងៗ