ប្រធានរដ្ឋសភាវៀតណាមអញ្ជើញបំពេញទស្សនកិច្ចនៅហូឡង់
(VOVWORLD) - នាព្រឹកថ្ងៃទី ២៦ មិនា (តាមម៉ោងតំបន់) ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាម បានចាប់ផ្តើមដំណើរទស្សនកិច្ចនៅព្រះរាជាណាចក្រ
ហូឡង់តាមសេចក្តីអញ្ជើញ របស់ប្រធានសភាជាន់ទាបប្រទេសម្ចាស់ផ្ទះ លោក Khadija Arib។
ប្រធានរដ្ឋសភាវៀតណាមអញ្ជើញបំពេញទស្សនកិច្ចនៅហូឡង់ |
នាព្រឹកថ្ងៃទី ២៦ មិនា (តាមម៉ោងតំបន់) ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាម បានចាប់ផ្តើមដំណើរទស្សនកិច្ចនៅព្រះរាជាណាចក្រហូឡង់តាមសេចក្តីអញ្ជើញ របស់ប្រធានសភាជាន់ទាបប្រទេសម្ចាស់ផ្ទះ លោក Khadija Arib។ តាមគំរោង ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan នឹងអញ្ជើញចូលរួមពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី ៤៥ ទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-ហូឡង់ ជួបសម្តែងការកួរសមព្រមហាក្រត្រីយានី Maxima ជួបសន្ទនាជាមួយថ្នាក់ដឹកនាំក្រុមហ៊ុនមួយចំនួនរបស់ហូឡង់និងជួបសំណះសំណាលជាមួយកម្មាភិបាលបុគ្គលិកស្ថានទូតវៀតណាមប្រចាំនៅហូឡង់និងសមាគមអាណិកជនវៀតណាមនៅទីនេះ។
នាព្រឹកថ្ងៃដដែល ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានអញ្ជើញចូលរួមពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី ៤៥ ទិវាបង្កើតទំនាក់ ទំនងការទូតរវាងវៀតណាមនិងហូឡង់។ ថ្លែងមតិនៅទីនេះ លោកស្រី Nguyen Thi Kim Ngan បានសង្កត់ធ្ងន់ថា៖
«ប្រទេសវៀតណាមកំពុងខំប្រឹងប្រែងអនុវត្តកំណែទម្រង់ដ៏ស៊ីជម្រៅលើគ្រប់ វិស័យ នឹងក្លាយទៅជាកត្តាសំខាន់ក្នុងបណ្តាញតភ្ជាប់សេដ្ឋកិច្ចសកល ពិសេស ក្នុងកាលៈទេសៈ សហគមន៍សេដ្ឋកិច្ចអាស៊ានត្រូវបានបង្កើតឡើងនិងកិច្ចព្រម ព្រៀងពាណិជ្ជកម្មសេរីភាពវៀតណាម-សហភាពអឺរ៉ុបនឹងត្រូវបានអនុម័តនិងចូលជាធរមានយ៉ាងចាប់រហ័ស។ លើកំណាត់ផ្លូវអភិវឌ្ឍន៍នោះ វៀតណាមទទួលបាន ការរួមដំណើរគិតតាំងពីថ្ងៃដំបូងនៃការបង្កើតទំនាក់ទំនងការទូត។ ខ្ញុំសូមតាង នាមរដ្ឋាភិបាលនិងប្រជាជនវៀតណាមថ្លែងអំណរគុណទៅរដ្ឋាភិបាលនិងប្រជា ជនហូឡង់ដើម្បីការជួយឧបត្ថម្ភដ៏ថ្លៃថ្លានោះ៕»