ប្រធានរដ្ឋសភាហ្វាំងឡង់លោក Jussi Halla-aho ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម
(VOVWORLD) - នេះគឺជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោកប្រធានរដ្ឋសភា Jussi Halla-aho នៅខាងក្រៅតំបន់អឺរ៉ុប ចាប់តាំងពីឡើងកាន់តំណែង ហើយលោកត្រឹមតែបំពេញ ទស្សនកិច្ចនៅវៀតណាមប៉ុណ្ណោះ មិនរួមបញ្ចូលដំណើរទស្សនសកិច្ចនៅប្រទេសដទៃ នោះទេ។
ប្រធានរដ្ឋសភានៃសាធារណៈរដ្ឋហ្វាំងឡង់ លោក Jussi Halla-aho មកដល់ទីក្រុងហាណូយ ចាប់ ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម។ (រូបថត៖ quochoi.vn) |
ទទួលការអញ្ជើញរបស់ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue ប្រធានរដ្ឋសភានៃសាធារណៈរដ្ឋហ្វាំងឡង់ លោក Jussi Halla-aho និងគណៈប្រតិភូ ជាន់ខ្ពស់រដ្ឋសភាហ្វាំងឡង់កាលពីថ្ងៃទី ២៤ មីនា បានមកដល់ទីក្រុងហាណូយ ចាប់ ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមចាប់ពីថ្ងៃទី ២៤ ដល់ថ្ងៃទី ២៦ ខែមីនា។ នេះគឺជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោកប្រធានរដ្ឋសភា Jussi Halla-aho នៅខាងក្រៅតំបន់អឺរ៉ុប ចាប់តាំងពីឡើងកាន់តំណែង ហើយលោកត្រឹមតែបំពេញ ទស្សនកិច្ចនៅវៀតណាមប៉ុណ្ណោះ មិនរួមបញ្ចូលដំណើរទស្សនសកិច្ចនៅប្រទេសដទៃ នោះទេ។ ប្រការនេះបង្ហាញពីឋានៈពិសេសរបស់វៀតណាមក្នុងគោលនយោបាយ កិច្ចការបរទេសរបស់ហ្វាំងឡង់ ក៏ដូចជាទំនាក់ទំនងមិត្តភាពដ៏ល្អប្រសើររវាងស្ថាប័ន នីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ។
ដំណើរទស្សនកិច្ចនេះក៏ជាសកម្មភាពផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ ដើម្បីអបអរ សាទរខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូតរវាងហ្វាំងឡង់ និងវៀតណាម (១៩៧៣-២០២៣) ផងដែរ៕