ប្រធានរដ្ឋសភាឡាវបញ្ចប់ប្រកបដោយជោគជ័យដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម

(VOVWORLD) -នារសៀលថ្ងៃទី៨កក្កដា គណៈប្រតិភូជាន់ខ្ពស់បក្ស រដ្ឋនិងរដ្ឋសភាសាធារណរដ្ឋ ប្រជាធិប តេយ្យប្រជាមានិតឡាវ ដឹកនាំដោយប្រធានរដ្ឋសភា លោកស្រី Pany Yothotou បានចាកចេញពីទីក្រុងហាណូយ (វៀតណាម) បញ្ចប់ប្រកបដោយជោគ ជ័យ ដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម និងចូលរួមរាល់សកម្មភាពអបអរសា ទរខួបលើកទី៥៥នៃទិវាបង្កើតទំនាក់ទំនងការទូតនិងរយៈពេល៤០ឆ្នាំ នៃពិធីចុះហត្ថ លេខាលើសន្ធិសញ្ញាមិត្តភាពនិងសហប្រតិបត្តិការវៀតណាម-ឡាវនៅខេត្ត Son La ភាគខាងជើងវៀតណាម។ 


លោកស្រីប្រធានរដ្ឋសភាឡាវបានចាត់ទុកថា រាល់សកម្មភាពនៃ “ឆ្នាំសាមគ្គីភាពមិត្តភាព វៀតណាម-ឡាវ២០១៧” ប្រព្រឹត្តទៅនៅខេត្ត Son La គឺពោរពេញទៅដោយអត្ថន័យ សម្តែងចំណងសាមគ្គីភាព មិត្តភាពប្រពៃណី ចំណងសាមគ្គីភាពពិសេសនិងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យវៀតណាម-ឡាវ និយាយរួមនិងរវាងខេត្ត Son La និងបណ្តាខេត្តភាគខាងជើងឡាវនិយាយដោយ ឡែក។ លោកស្រី Pany Yothotou មានបំណថងថា នាពេលខាងមុខ ខេត្ត Son La នឹងបន្តរឹតបន្តឹងកិច្ចសហប្រតិបត្តិការជាមួយបណ្តាខេត្តភាគខាងជើងឡាវលើគ្រប់ វិស័យ៕


ប្រតិកម្មទៅវិញ

ផ្សេងៗ