ប្រធានរដ្ឋសភាអញ្ជើញចូលរួមទិវាសាមគ្គីជាតិទាំងមូលនៅទីក្រុងហាណូយ
|
ប្រធានរដ្ឋសភាអញ្ជើញចូលរួមទិវាសាមគ្គីជាតិទាំងមូលនៅទីក្រុងហាណូយ |
(VOV)_ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៨៥នៃទិវាបង្កើតរណសិរ្យមាតុ
ភូមិជាតិឯកភាពវៀតណាម(ថ្ងៃទី១៨ វិច្ចិការ ឆ្នាំ ១៩៣០ -ថ្ងៃទី១៨ វិច្ឆិកា ឆ្នាំ ២០១៥)
នាយប់ថ្ងៃទី ១៧វិច្ឆិកាប្រធានរដ្ឋសភា លោក Nguyen Sinh Hung បានអញ្ជើញចូល
រួម ចែករំលែកក្តីសប្បាយរីករាយ ជាមួយប្រជាជននៅទីប្រជុំចំនួន៣ នៅសង្កាត់
Tran Hung Dao ខ័ណ្ឌ Hoan Kiem រដ្ឋធានីហាណូយ។នៅទីនេះ លោកប្រធានរដ្ឋ
សភា NguyenSinh Hung បានអះអាងថា៖ ក្នុងប្រវត្តិសាស្ត្រកសាង ការពារនិងអភិ
វឌ្ឍន៍ប្រទេសជាតិ មហាសាមគ្គីជាតិទាំងមូល ជាកក្តាស្នូល ដើម្បីបង្កើតកម្លាំង ជា
មូលដ្ឋានដើម្បីប្រជាជាតិវៀតណាម ដណ្ដើមបានជ័យជំនេះ។ ពង្រីកស្មារតីទិវា
មហាសាមគ្គីជាតិទាំងមូលនៅទីប្រជុំជន ប្រធានរដ្ឋសភា Nguyen Sinh Hung បាន
ស្នើអោយបណ្ដាទីប្រជុំជន ត្រូវបន្តជំរុញខ្លាំង ការសិក្សាររៀនសូត្រ និងធ្វើតាមគំរូ
សីលធម៌ លោកប្រធានហូជីមិញ ជួយជ្រោមជ្រែងថែមទៀតចលនា៖ ប្រជាជន
ទាំងមូលសាមគ្គីភាពកសាងជីវភាពរស់នៅ វប្បធម៌នៅទីប្រជុំជន និងចលនានា
នាដោយរណសិរ្យមាតុភូមិវៀតណាមបំផុសឡើង រួមចំណែកអនុវត្តជោគជ័យ
រាល់ភារកិច្ចនយោបាយ អភិវឌ្ឍន៍សេដ្ឋកិច្ច វប្បធម៌ សង្គម ការពារជាតិ សន្តិសុខ
ក្នុងតំបន់៕