ប្រធានរដ្ឋសភាអញ្ជើញចូលរួមពិធីបំផុសខែយុវជនឆ្នាំ២០២៤ និងពិធីបុណ្យតេតដាំដើមឈើនិទាឃរដូវឆ្នាំ ២០២៤

(VOVWORLD) - លោកប្រធានរដ្ឋសភាបានស្នើឱ្យសម្ព័ន្ធយុវជនគ្រប់លំដាប់ថ្នាក់ត្រូវបង្កើតគំនិតច្នៃប្រឌិតឥតឈប់ឈរក្នុងការជ្រើសរើសខ្លឹមសារ រចនា និងរៀបចំសកម្មភាពក្នុងអំឡុងខែយុវជន ហើយតាមនោះត្រូវបន្តអភិវឌ្ឍសកម្មភាពជាក់ស្តែងឱ្យកាន់តែខ្លាំងឡើង ប្រកបដោយប្រសិទ្ធភាព ទូលំទូលាយ និរន្តរភាព កាន់តែខ្លាំងឡើង។
ប្រធានរដ្ឋសភាអញ្ជើញចូលរួមពិធីបំផុសខែយុវជនឆ្នាំ២០២៤ និងពិធីបុណ្យតេតដាំដើមឈើនិទាឃរដូវឆ្នាំ ២០២៤ - ảnh 1ប្រធានរដ្ឋសភា លោក Vuong Dinh Hue (រូបថត៖ VOV)

នាព្រឹកថ្ងៃទី ២៥ កុម្ភៈ នៅស្រុក Do Luong ខេត្ត Nghe An មជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញបានរៀបចំពិធីបំផុសខែយុវជនឆ្នាំ ២០២៤ និងបុណ្យតេតដាំដើមឈើនិទាឃរដូវឆ្នាំ ២០២៤។

អញ្ជើញចូលរួម និងថ្លែងមតិនៅពិធីនេះ ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានវាយតំលៃខ្ពស់ចំពោះមជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ ដែលបានជ្រើសរើសប្រធានបទឆ្នាំ ២០២៤ គឺ "ឆ្នាំយុវជនស្ម័គ្រចិត្ត" កំណត់ប្រធានបទខែយុវជនឆ្នាំ ២០២៤ គឺ "យុវជនស្ម័គ្រចិត្តដើម្បីជីវភាពសហគមន៍" ។ លោកប្រធានរដ្ឋសភាបានស្នើឱ្យសម្ព័ន្ធយុវជនគ្រប់លំដាប់ថ្នាក់ត្រូវបង្កើតគំនិតច្នៃប្រឌិតឥតឈប់ឈរក្នុងការជ្រើសរើសខ្លឹមសារ រចនា និងរៀបចំសកម្មភាពក្នុងអំឡុងខែយុវជន ហើយតាមនោះត្រូវបន្តអភិវឌ្ឍសកម្មភាពជាក់ស្តែងឱ្យកាន់តែខ្លាំងឡើង ប្រកបដោយប្រសិទ្ធភាព ទូលំទូលាយ និរន្តរភាព កាន់តែខ្លាំងឡើង។ ទន្ទឹមនឹងនោះ សម្ព័ន្ធយុវជនគ្រប់លំដាប់ថ្នាក់ ត្រូវធ្វើការងារអប់រំ ឱ្យកាន់តែប្រសើរឡើង ដើម្បីលើកកម្ពស់ស្មារតី គំនិតផ្តួចផ្តើម ស្ម័គ្រចិត្តរបស់យុវជន ចូលរួមសកម្មភាពនានា ដើម្បីជាប្រយោជន៍ដល់សហគមន៍៖

“អាជ្ញធរគ្រប់លំដាប់ថ្នាក់ ក្រសួង ស្ថាប័ននានាត្រូវពង្រឹងភាពជាអ្នកដឹកនាំ ការណែនាំ និងសម្របសម្រួល ដើម្បីអនុវត្តន៍ការងារយុវជនឱ្យបានល្អ ការសន្ទនា ផ្ទៀងស្តាប់ ជឿទុកចិត្ត និងផ្តល់ភារកិច្ចដល់យុវជន។ បង្កើនការចូលរួម និងការរួមចំណែករបស់យុវជន កុមារ; ជួយយុវជនមានឱកាស និងលក្ខខណ្ឌល្អបំផុតក្នុងហាត់ពត់លត់ដំ ខិតខំប្រឹងប្រែង និងរីកចម្រើន។ បន្តយកចិត្តទុកដាក់ គាំទ្រ បង្កើតលក្ខខណ្ឌអំណោយផល និងយន្តការសម្រាប់សម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ អនុវត្តន៍ឲ្យបានល្អនូវបេសកកម្មថែទាំ អប់រំ បណ្ដុះបណ្ដាល និងលើកកំពស់តួនាទីរបស់យុវជនក្នុងបុព្វហេតុកសាង និងការពារមាតុភូមិ”។

លោកប្រធានរដ្ឋសភាបានស្នើដល់សម្ព័ន្ធយុវជនទូ បន្តអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវគំរូ និងការអនុវត្តល្អក្នុងសកម្មភាពដាំដើមឈើ ព្រៃឈើ និងការពារបរិស្ថាន ប្រយុទ្ធប្រឆាំងនឹងបម្រែបម្រួលអាកាសធាតុ។ រៀបចំសកម្មភាពថែទាំ និងការពារដើមឈើឱ្យបានទៀងទាត់ និងថែរក្សាបរិស្ថានរស់នៅបៃតង ស្អាត និងស្រស់បំព្រង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ