ប្រធានរដ្ឋសភាអញ្ជើញចូលរួមពិធីប្រកាសឡូហ្គោ ក្រុម​សំគាល់​អត្តសញ្ញាណនិងគេហទំព័រនៃ​​សន្និសី​ទសមាជិកសភាវ័យក្មេងសកលលើកទី ៩

(VOVWORLD) - នារសៀលថ្ងៃទី ៣ ខែសីហា នៅវិមានរដ្ឋសភាបានប្រព្រឹត្តទៅពិធីប្រកាសឡូហ្គោ ក្រុមសំគាល់អត្តសញ្ញាណនិងគេហទំព័ររបស់សន្និសីទសមាជិកសភាវ័យគ្មេងសកលលើកទី ៩។  ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue បានអញ្ជើញចូលរួមព្រឹត្តិការណ៍នេះ។
ប្រធានរដ្ឋសភាអញ្ជើញចូលរួមពិធីប្រកាសឡូហ្គោ ក្រុម​សំគាល់​អត្តសញ្ញាណនិងគេហទំព័រនៃ​​សន្និសី​ទសមាជិកសភាវ័យក្មេងសកលលើកទី ៩ - ảnh 1ការចុចប៊ូតុងបើកពិធីប្រកាស ឡូហ្គោ ក្រុមសំគាល់អត្តសញ្ញាណនិងគេហទំព័រនៃសន្និសីទសមាជិកសភាវ័យក្មេងសកលលើកទី ៩។ រូបថត៖ quochoi.vn

ថ្លែងមតិនៅពិធីនេះ អគ្គលេខាធិការនិងជាប្រធានខុទ្ទកាល័យរដ្ឋសភាលោក Bui Van Cuong បានមានប្រសាសន៍ថា រដ្ឋសភាវៀតណាមបានធ្វើជាម្ចាស់ផ្ទះនៃសន្និសីទសមាជិកសភាវ័យគ្មេងសកលលើកទី ៩ ចាប់ពីថ្ងៃទី ១៤-១៧ ខែកញ្ញាឆ្នាំ ២០២៣ នៅទីក្រុងហាណូយ គឺជាព្រឹត្តិការណ៍នយោបាយដ៏សំខាន់ណាស់។ នេះក៏ជាឱកាសដើម្បីផ្សព្វផ្សាយរូបភាពវៀតណាមនិយាយរួម និងរដ្ឋសភាវៀតណាមនិយាយដោយឡែកដល់មិត្តភក្តិអន្តរជាតិ។

ក្រោមប្រធានបទ “តួនាទីរបស់យុវវ័យក្នុងការជំរុញការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព តាមរយៈការផ្លាស់ប្តូរឌីជីថល និងនវានវត្តន៍” វគ្គពិភាក្សាលើប្រធានបទនឹងផ្តោតលើខ្លឹមសារចំនួន ០៣ រួមមាន៖ ការផ្លាស់ប្តូរឌីជីថល; ការចាប់ផ្តើមអាជីវកម្ម និងនវានវត្តន៍; ជំរុញភាពចម្រុះនៃវប្បធម៌ដើម្បីអភិវឌ្ឍន៍ប្រកបដោយចីរភាព។ ទាំងនេះសុទ្ធតែជាបញ្ហាដែលត្រូវបានសហភាពអន្តរសភាពិភពលោក (IPU) សភានៃបណ្តាប្រទេសជាសមាជិក និងសមាជិកសភាវ័យក្មេងយកចិត្តទុកដាក់; ដោយបង្ហាញពីការរួមវិភាគទានជាក់ស្តែងអំពីខ្លឹមសាររបស់វៀតណាមនៅក្នុងសន្និសីទនេះ។

គេហទំព័ររបស់សន្និសីទសមាជិកសភាវ័យក្មេងសកលលើកទី ៩ មានអាស័យដ្ឋាន៖ Nghisitre.Quochoi.vn ត្រូវបានបង្ហាញជាភាសាអង់គ្លេសនិងភាសាវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ