ប្រធានរដ្ឋសភាអញ្ជើញចូលរួមវេទិកាស្ដីពីគោលនយោបាយ និងច្បាប់ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងវៀតណាម និងអ៊ីរ៉ង់
(VOVWORLD) - វៀតណាមវាយតំលៃខ្ពស់ចំពោះគោលជំហរ និងតួនាទីរបស់អ៊ីរ៉ង់នៅក្នុងតំបន់ ជាពិសេសសក្តានុពលរបស់អ៊ីរ៉ង់ក្នុងវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ទំហំសេដ្ឋកិច្ច ប្រជាជន វិស័យធុរកិច្ចថ្មីនវានុវត្តន៍។
ប្រធានរដ្ឋសភា លោក Vuong Dinh Hue |
ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ នាព្រឹកថ្ងៃទី៩ ខែសីហា នៅទីក្រុង Tehran ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានអញ្ជើញចូលរួមវេទិកាគោលនយោបាយ និងច្បាប់ស្តីពីការជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគវៀតណាម - អ៊ីរ៉ង់។
អញ្ជើញថ្លែងមតិនៅវេទិកានេះ ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានចាត់ទុកថា៖ វៀតណាមវាយតំលៃខ្ពស់ចំពោះគោលជំហរ និងតួនាទីរបស់អ៊ីរ៉ង់នៅក្នុងតំបន់ ជាពិសេសសក្តានុពលរបស់អ៊ីរ៉ង់ក្នុងវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ទំហំសេដ្ឋកិច្ច ប្រជាជន វិស័យធុរកិច្ចថ្មីនវានុវត្តន៍។ ប្រទេសទាំងពីរអាចសហការ ជាមួយគ្នាទៅវិញទៅមក ដើម្បីនាំមកនូវទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ សមស្របនឹងទំនាក់ទំនងនយោបាយ និងការទូតដ៏ល្អប្រសើរនៃប្រទេសទាំងពីរ។ ប្រធានរដ្ឋសភាបានមានប្រសាសន៍ថា នាពេលខាងមុខ ភាគីទាំងពីរត្រូវបន្តកែលម្អក្របខ័ណ្ឌយន្តការច្បាប់ដែលមានស្រាប់; បន្តផ្លាស់ប្តូរថ្មីដើម្បីបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ធុរកិច្ច និង វិនិយោគិននៃប្រទេសទាំងពីរ។ ជំរុញក្រុមការងារលើការផ្លាស់ប្តូរពាណិជ្ជកម្ម និងការទូទាត់។
“យើងបាន និងកំពុងខិតខំប្រឹងប្រែងឥតឈប់ឈរដើម្បីកែលម្អប្រព័ន្ធច្បាប់ និងលុបបំបាត់ឧបសគ្គសម្រាប់វិនិយោគិនបរទេសដែលកំពុងប្រតិបត្តិការនៅក្នុងប្រទេសវៀតណាម។ រដ្ឋសភានៃប្រទេសទាំងពីរនឹងធ្វើការរួមគ្នាដើម្បីជំរុញ និងឃ្លាំមើលរដ្ឋាភិបាលក្នុងការអនុវត្តកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខា ហើយនឹងត្រូវចុះហត្ថលេខានាពេលខាងមុខ។ យើងខ្ញុំលើកទឹកចិត្ត និងគាំទ្រសហគមន៍ធុរកិច្ចនៃភាគីទាំងពីរឲ្យមានសកម្មភាពសហប្រតិបត្តិការ រៀបចំគណៈប្រតិភូធុរកិច្ចជាច្រើនដើម្បីមកទស្សនា ស្វែងយល់អំពីបរិយាកាស និងឱកាសវិនិយោគធុរកិច្ចរវាងប្រទេសទាំងពីរ ផងដែរ”៕