ប្រធានរដ្ឋសភាអ៊ុយក្រែនត្រូវបានតែងតាំងជាប្រធានាធិបតីបណ្តោះអាសន្ន
|
ប្រធានាធិបតីបណ្តោះអាសន្នរបស់អ៊ុយក្រែនលោកAlexander Turchinov
(រូបថតៈ dantri.vn) |
(VOVworld)-ក្នុងកិច្ចប្រជុំជាបន្ទាន់នាថ្ងៃទី២៣កុម្ភៈ រដ្ឋសភាអ៊ុយក្រែនបានអនុម័ត
លើ សេចក្តីសម្រេចស្តីអំពីការផ្ទេរប្រគល់សិទ្ធអំណាចរបស់លោកប្រធានាធិបតី
Viktor Yanukovych ទៅប្រធានរដ្ឋសភាលោក Alexander Turchinov ។ សេចក្តីសម្រេច
ពោលខាងលើត្រូវបានដាក់ចេញ ដោយមិនអើពើដល់សេចក្តី ប្រកាសមុននោះ
របស់លោកប្រធានាធិបតី Yanukovych ដោយចាត់ទុកថា រាល់សេចក្តីសម្រេចរបស់
រដ្ឋសភាទាំងអស់គឺខុសច្បាប់។ ទន្ទឹមនឹងនោះ រដ្ឋសភា អ៊ុយក្រែនក៏បានអនុម័ត
លើសេចក្តីសម្រេចមួយចំនួន ដូចជា រឹបអូសគ្រឹះស្ថាន១របស់លោក Yanukovych
នៅជាយទីក្រុង Kiev និងលើក លែងតំណែងជារដ្ឋមន្រ្តីការបរទេសរបស់លោក
Leonid Koshara។ ប្រធានាធិបតី បណ្តោះអាសន្នAlexander Turchinov បានចេញ
សារាចរណ៍ស្តីពីបង្កើតរដ្ឋាភិបាលសមាគ្គី ជាតិក្នុងថ្ងៃទី២៥កុម្ភៈ៕