ប្រធានរដ្ឋសភាអូស្រ្តាលីចាប់ផ្តើមដំណើរទស្សនកិច្ចនៅវៀតណាម
(VOV WORLD) /  
|
ប្រធានរដ្ឋសភាអូស្រ្តាលីលោកស្រីAnna Burke
(រូបថត thongtanxa.vn) |
Vovworld-ពិធីទទួលប្រធានរដ្ឋសភាអូស្រ្តាលីលោកស្រីAnna Burke បានប្រព្រិត្ត
ទៅនៅក្រុងហាណូយនារសៀលថ្ងៃទី២២ឧសភា។បន្ទាប់ពីពិធីទទួលប្រធាន
រដ្ឋសភាវៀតណាមលោក Nguyen Sinh Hungនិងប្រធានរដ្ឋសភាអូស្រ្តាលីលោកស្រី
Anna Burkeបានដំណើការចរចារ។លោក Nguyen Sinh Hungជឿជាក់ថា៖ដំណើរ
ទស្សនកិច្ចនៅវៀតណាមរបស់លោកស្រីAnna Burkeនឹងរួមចំណែកបង្កើនទំនាក់
ទំនងដៃគូលើគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំង២ឲ្យខ្លាំងក្លាថែមទៀត។ស្តីពីការជួប
ប្រស្រ័យរវាងសមាជិកនៃប្រទេសទាំង២ជាពិសេសក្រុមសមាជិកមិត្តភាពនិងថ្នាក់
ដឹកនាំនៃរដ្ឋសភាទាំង២លោក Nguyen Sinh Hungមានគោលបំណងថា៖ភាគីទាំង២
បន្តសហប្រតិបត្តិការនិងគាំទ្រគ្នាលើវេទិការដំបន់និងអន្តរជាតិ។
រីឯប្រធានរដ្ឋសភាអូស្ត្រាលីលោកស្រីAnna Burke បានអះអាងថាបុគ្គលលោកស្រីក៏ដូច ជារដ្ឋសភាអូស្ត្រាលីនឹងខំប្រឹងប្រែងជំរុញទំនាក់ទំនងសហប្រតិបត្តិការទ្វេភាគី ពិសេសគឺកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាទាំងពីររដ្ឋាភិបាលទាំងពីរ។ លោកស្រី
Anna Burke ក៏បានស្នើរភាគីទាំងពីរបន្តមានបណ្ដាដំណើរទស្សនកិច្ចជាន់ខ្ពស់គណៈ
ប្រតិភូរដ្ឋសភា ដើម្បីរួមចំណែកបង្កើនជមរុញទំនាក់ទំនងសហប្រតិបត្តិការនិងការ
យល់ដឹងគ្នាទៅវិញទៅមក។
ក្នុងឱកាសនេះដែររដ្ឋសភាវៀតណាមនិងរដ្ឋសភាអូស្ត្រាលីបានចុះហត្ថលេខា
លើកិច្ចព្រមព្រៀងលើកកំពស់ទំនាក់ទំនងសហប្រតិបត្តិការ។ ភាគីទាំងពីរជឿជាក់ថាកិច្ចព្រមព្រៀងនេះនឹងនាំទំនាក់ទំនងសហប្រតិបត្តិការទ្វេភាគីរវាងស្ថាប័ននីតិបញ្ញាត្តិ
ឡើងកំពស់ថ្មីស៊ីជម្រៅជាក់ស្ដែងនិងមានប្រសិទ្ធភាពដើម្បីផលប្រយោជន៍រួមរបស់
ប្រជាជននៃប្រទេសទាំងពីរ។
នារៀលដ៍ដែលនាយករដ្ឋមន្រ្តីវៀតណាម លោកNguyen Tan Dung បានដំណើរ
ការចរចារជាមួយលោកស្រី Anna Burke ។លោកNguyen Tan Dung បានស្នើថា៖ភាគី
ទាំង២គប្បីអនុវត្តរាល់ដំណោះស្រាយប្រកបដោយប្រសិទ្ឋភាពដើម្បីជំរុញកិច្ចសហប្រ
តិបត្តិការលើវិស័យសេដ្ឋកិច្ចវិនិយោគ។ល។លោកNguyen Tan Dung ស្នើរឲ្យភាគីទាង២
គប្យំគាំទ្រគ្នាទៅវិញទៅមកនៅវេទិការអន្តរជាតិនិងដំបន់ក៍ដូចជាគោលជំហររបស់
ASEANអំពីសន្តិភាពស្ថិរភាពសន្តិសុខសុវត្ថិភាពនាវាចរណ៍។លោកស្រីAnna Burke
អះអាងថា៖អូស្រ្តាលីជានិច្ចកាលគោរពនិងមានគោលបំណងជំរុញទំនាក់ទំនងលើច្រើន
វិស័យជាមួយវៀតណាម។។លោកស្រីAnna Burke គូសបញ្ចាក់ថា៖អូស្រ្តាលីនឹងធ្វើ
អស់ពីកំលាងកាយចិត្តរបស់ខ្លួនរួមចំណែកក្នុងការធានាសន្តិភាពនិងស្ថិតរភាពនៅក្នុង
ដំបន់និងនៅលើសកលលោក៕
-VOV WORLD