ប្រធានរដ្ឋឡាវវាយតម្លៃខ្ពស់ចំពោះប្រសិទ្ធភាពនៃទំនាក់ទំនងរវាង ខុទ្ទកាល័យប្រធានរដ្ឋទាំងពី វៀតណាម និងឡាវ
|
ប្រធានរដ្ឋឡាវវាយតម្លៃខ្ពស់ចំពោះប្រសិទ្ធភាពនៃទំនាក់ទំនងរវាង ខុទ្ទកាល័យប្រធានរដ្ឋទាំងពី វៀតណាម និងឡាវ (VOV)
|
(VOV)_នៅក្នុងក្របខណ្ឌនៃដំណើរទស្សនកិច្ចការងារនៅឡាវចាប់ពីថ្ងៃទី ៤ ដល់ ៧
មេសា នាព្រឹកថ្ងៃទី ៥ មេសា នៅទីក្រុងវៀងចន្ទប្រទេសឡាវ គណៈប្រតិភូ ខុទ្ទកាល័យ
ប្រធារដ្ឋវៀតណាម ដែលដឹកនាំដោយលោក Dao Viet Trung ប្រធានខុទ្ទកាល័យ បានជួប
សន្ទនាជាមួយអគ្គលេខាបក្ស និងជាប្រធានរដ្ឋឡាវលោក Bounnhang Volachith ។ លោក
Dao Viet Trung បានរាយការណ៍ជូនចំពោះអគ្គលេខាបក្ស និងជាប្រធានរដ្ឋឡាវលោក
Bounnhang Volachith អំពីលទ្ធផលនៃកិច្ចចរចារជាមួយរដ្ឋមន្ត្រី និងជាប្រធាន ខុទ្ទកាល័យ
ប្រធានរដ្ឋឡាវលោក Khammeang Phongthady ។ លោក Dao Viet Trung បានឲ្យដឹងថា
នាពេលអនាគតភាគីទាំងពីរនឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការនិងផ្លាស់ប្តូរបទ
ពិសោធន៍ដើម្បីបង្កើនសមត្ថភាពជំនាញសំដៅសម្រេចយ៉ាងល្អកិច្ចការបម្រើថ្នាក់ដឹក
នាំជាន់ខ្ពស់របស់រដ្ឋទាំងពីរវៀតណាម និងឡាវ ។
រីឯខ្លួនវិញ អគ្គលេខាបក្ស និងជាប្រធានរដ្ឋឡាវលោក Bounnhang Volachith បាន
វាយតម្លៃខ្ពស់អំពី កិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពរវាងខុទ្ទកាល័យប្រធាន
រដ្ឋវៀតណាម និងខុទ្ទកាល័យប្រធានរដ្ឋឡាវ នារយៈពេលកន្លងទៅ ហើយបញ្ជាក់អំពីលទ្ធផល
នៃកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្ការវាងស្ថាប័នទាំងពីរ គឺមិនត្រឹមតែជួយអភិវឌ្ឍ
ទំនាក់ទំនងរវាងខុទ្ទកាល័យប្រធានរដ្ឋទាំងពីរនោះទេ ថែមទាំងរួមចំណែកយ៉ាងសកម្ម
ពង្រឹងទំនាក់ទំនងមិត្តភាពជាប្រពៃណី សាមគ្គីភាពពិសេស កិច្ចសហប្រតិបត្តិការគ្រប់
ជ្រុងជ្រោយឡាវ - វៀតណាម។អគ្គលេខាបក្ស និងជាប្រធានរដ្ឋឡាវមានគោលបំណងថា
ខុទ្ទកាល័យប្រធានរដ្ឋវៀតណាម និងខុទ្ទកាល័យប្រធានរដ្ឋឡាវនឹង បន្តពង្រឹងកិច្ចសហ
ប្រតិបត្តិការ សហការយ៉ាងជិតស្និទ្ធប្រកបដោយប្រសិទ្ធិភាពបន្ថែមទៀត ដើម្បីរួមចំណែក
អភិវឌ្ឍនិងពូនជ្រុំទំនាក់ទំនងពិសេសវៀតណាម - ឡាវ។