ប្រធានរដ្ឋអញ្ជើញចូលរួមពិធីបុណ្យប្រពៃណី Truong Yen ឆ្នាំ២០១៦

ប្រធានរដ្ឋអញ្ជើញចូលរួមពិធីបុណ្យប្រពៃណី Truong Yen ឆ្នាំ២០១៦ - ảnh 1
ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បានវាយស្គរបើកពិធីបុណ្យ


(VOVworld)-នាយប់ថ្ងៃទី១៥មេសា នៅមជ្ឈមណ្ឌលអភិរក្សកេរ្តិ៍ដំណែលប្រវត្តិ សាស្ត្រវប្បធម៌រដ្ឋធានីបុរាណ Hoa Lu ខេត្ត​ Ninh Binh បានបើកពិធីបុណ្យប្រពៃ
ណី Truong Yen ឆ្នាំ២០១៦។ នេះជាលើកដំបូងដែលពិធីបុណ្យនេះបានអនុវត្ត តាមសេណារីយ៉ូពិធីបុណ្យ បន្ទាប់ពីការដែល ពិធីបុណ្យ Truong Yen ត្រូវបានក្រ
សួង វប្បធម៌ កីឡា និងទេសចរណ៍វៀតណាមទទួលស្គាល់ជាបេតិកភ័ណ្ឌអរូបីថ្នាក់
ជាតិ។ ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បានវាយស្គរបើកពិធីបុណ្យ
នេះ។ ពីធីបុណ្យ Truong Yen  បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៥មេសា ដល់ថ្ងៃទី ១៧
មេសា ដោយមានសកម្មភាពសិល្បៈជាច្រើន សំដៅរំលឹកឡើងវិញប្រពៃណី ក
សាងនិងរក្សាប្រទេសដ៏អង់អាចក្លាហានរបស់ជីដូនជីតា។ នេះក៏ជាឱកាសដើម្បី ប្រជាជនសម្តែងនូវការគោរពនិងតបស្នងសង់គុណចំពោះបុព្វបុរស ព្រមទាំង លើកទឹកចិត្តកូនចៅជំនាន់ក្រោយមានមនសិការអំពីប្រពៃណីរាប់ពាន់ឆ្នាំអរិយ្យ
ធម៌របស់មាតុប្រទេស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ