ប្រធានរដ្ឋអញ្ជើញចូលរួមមហាសន្និបាតប្រឡងប្រណាំងស្នេហាជាតិ

ប្រធានរដ្ឋអញ្ជើញចូលរួមមហាសន្និបាតប្រឡងប្រណាំងស្នេហាជាតិ - ảnh 1
ប្រធានរដ្ឋអញ្ជើញចូលរួមមហាសន្និបាតប្រឡងប្រណាំងស្នេហាជាតិ ផ្នែកផែនការវិនិយោកនិងស្ថិតិ

          (VOV)_មហាសន្និបាតប្រឡងប្រណាំងស្នេហាជាតិ ផ្នែកផែនការ វិនិយោគ 
និងស្ថិតិលើកទី៣ ដំណាក់កាល ២០១៥-២០២០ ត្រូវបានប្រារព្វឡើង ​នាព្រឹក​ថ្ងៃទី
១៧ កក្កដា នៅទីក្រុងហាណូយ។ ថ្លែងមតិនៅទីនេះ ប្រធានរដ្ឋ វៀតណាម លោក 
Truong Tan Sang បានសង្កត់ធ្ងន់ថា៖ ក្រសួងផែនការនិងវិនិយោគ​ជា​ស្ថាប័នសេនា
ធិការទូទៅរបស់បក្ស រដ្ឋ អំពីយុទ្ធសាស្ត្រ ផែនការអភិវឌ្ឍន៍សេដ្ឋ​កិច្ច សង្គមរបស់
ប្រទេសជាតិទាំងមូល បានជាផ្នែកត្រូវមានគោលការណ៍ ​ដំណោះស្រាយប្រកប
ដោយប្រសិទ្ធិភាព៖

          “ ដើម្បីចលនាប្រឡងប្រណាំងរបស់ផ្នែកផែនការ វិនិយោគ ក្នុងប៉ុន្មានឆ្នាំ​ខាង
មុខនេះ ដើរតួនាទីធំធេងជាង ប្រសិទ្ធិភាពជាង គឺត្រូវតម្រង់ទិសទៅលើ​ភារកិច្ចន
យោបាយរបស់ផ្នែក រក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ជំរុញខ្លាំងការរៀបចំ​រចនាសម្ព័ន្ធ
ឡើងវិញ អភិវឌ្ឍន៍សេដ្ឋកិច្ចលឿននិងចីរភាព ក្នុងសភាពការណ៍ធ្វើសមាហរណ
កម្មសេដ្ឋកិច្ចកាន់តែស៊ីជំរៅក្នុងតំបន់និងអន្តរជាតិ។ ផ្នែកស្ថិតិត្រូវបង្ហាញដោយប
រានុម័ត ស្មោះត្រង់អំពីសភាពការណ៍សេដ្ឋកិច្ច សង្គម របស់ប្រទេសជាតិ ដើម្បីបំរើ
ការដឹកនាំ បញ្ជាណែនាំរបស់បក្ស និងរដ្ឋប្រកបដោយត្រឹមត្រូវ៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ