ប្រធានរដ្ឋអញ្ជើញទៅទស្សនកិច្ចនិងត្រួតពិនិត្យការងារជំនះពុះពារលើស្ថានភាពខ្យល់ព្យុះទឹកជំនន់នៅខេត្ត Quang
|
ប្រធានរដ្ឋអញ្ជើញទៅទស្សនកិច្ចនិងត្រួតពិនិត្យការងារជំនះពុះពារលើស្ថានភាពខ្យល់
ព្យុះទឹកជំនន់នៅខេត្ត Quang Ninh (រូបថត៖baoquangninh.com.vn ) |
(VOVworld)-ចំពោះមុខបំរ៉ែបំរួលយ៉ាងស្មុគ្រស្មាញនៃភ្លៀងទឹកជំនន់ដែលបង្ក មហន្តរាយដល់បណ្តាខេត្តនៅភាគខាងជើងវៀតណាមនោះ នាព្រឹកថ្ងៃទី៤សីហា
ប្រធានរដ្ឋវៀតណាម លោកTruong Tan Sang រួមជាមួយក្រុមការងារមជ្ឈឹម បាន អញ្ជើញទៅសាកសួរសុខទុក្ខ និងលើកទឹកចិត្តប្រជាជន ព្រមទាំងត្រួតពិនិត្យ បញ្ជាណែនាំឲ្យជំនះពុះពារលើផលវិបាកនៃគ្រោះមហន្តរាយ និងស្តារស្ថិរភាព
ជីវភាព រស់នៅ ដំណើរការផលិតកម្មឡើងវិញនៅខេត្ត Quang Ninh ជាខេត្តរង
គ្រោះធ្ងន់ បំផុតទាំងអាយុជីវិតមនុស្សនិងទ្រព្យសម្បត្តិដោយទឹកជំនន់បណ្តាល
ឡើងកន្លងទៅ។ លោកប្រធានរដ្ឋ បានស្នើថា មុនបង្អស់ត្រូវជំនះពុះពារលើការ
ខូតខាត និងជួយឧបត្ថម្ភ ប្រជាកសិករនិងកម្មករផងដែរ។ តាមការប៉ាន់ស្មានថា រហូតមកដល់ពេលនេះការខូតខាតនៅខេត្ត Quang Ninh គិតជាទឹកប្រាក់
ប្រមាណ២.៧០០ពាន់លានដុង ៕