ប្រធានរដ្ឋអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពរាល់សិទ្ធិនិងកាតព្វាកិច្ចសម្រាប់អាណត្តិ ២០១៦-២០២១

(VOVWORLD) - ទន្ទឹមនឹងសកម្មភាពកិច្ចការបរទេសរបស់រដ្ឋជាផ្លូវការ ប្រធានរដ្ឋ អនុប្រធានរដ្ឋ តែងតែយកចិត្តទុកដាក់ចំពោះសកម្មភាពកិច្ចការបរទេសប្រជាជន និងមានសកម្មភាពជួបប្រាស្រ័យជាមួយជនវៀតណាមដែលកំពុងរស់នៅឯបរទេស។
ប្រធានរដ្ឋអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពរាល់សិទ្ធិនិងកាតព្វាកិច្ចសម្រាប់អាណត្តិ ២០១៦-២០២១ - ảnh 1អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong (រូបថត៖ TTXVN)

យោងតាមរបាយការណ៍បូកសរុបការងារ ដែលទើបតែបញ្ជូនទៅរដ្ឋសភា ក្នុងអាណត្តិ ២០១៦-២០២១ ក្នុងមុខងារជាអគ្គលេខាបក្ស ប្រធានរដ្ឋ ប្រធានក្រុមប្រឹក្សាគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់មជ្ឈឹម និងជាសមាជិកសភានីតិកាលទី ១៤ ប្រធានរដ្ឋបានអនុវត្តន៍ប្រកបដោយប្រសិទ្ធភាព រាល់សិទ្ធិនិងកាតព្វកិច្ចតាមបទប្បញ្ញត្តិនៃរដ្ឋធម្មនុញ្ញនិងភារកិច្ចដែលការិយាល័យនយោបាយនិងលេខាធិការដ្ឋានប្រគល់។

ទន្ទឹមនឹងសកម្មភាពកិច្ចការបរទេសរបស់រដ្ឋជាផ្លូវការ ប្រធានរដ្ឋ អនុប្រធានរដ្ឋ តែងតែយកចិត្តទុកដាក់ចំពោះសកម្មភាពកិច្ចការបរទេសប្រជាជន និងមានសកម្មភាពជួបប្រាស្រ័យជាមួយជនវៀតណាមដែលកំពុងរស់នៅឯបរទេស តាម រយៈដំណើរទស្សនៈកិច្ចនៅក្រៅប្រទេសឬតាមរយៈសកម្មភាពទទួលបុណ្យតេតប្រពៃណីប្រចាំឆ្នាំដែលប្រារព្ធនៅវៀតណាម។

ក្នុងអាណត្តិ ២០១៦-២០២១ មានការផ្លាស់ប្តូរដំណែងប្រធានរដ្ឋ។ ប្រធានរដ្ឋ លោក Tran Dai Quang បានទទួលមរណភាព ហើយអនុប្រធានរដ្ឋលោកស្រី Dang Thi Ngoc Thinh បានធ្វើជាប្រធានស្តីទីចាប់ពីថ្ងៃទី ២៣ ខែកញ្ញាឆ្នាំ ២០១៨ ដល់ថ្ងៃទី ២៣ ខែតុលាឆ្នាំ ២០១៨។ នាថ្ងៃទី ២៣ ខែតុលាឆ្នាំ ២០១៨ ក្នុងសម័យប្រជុំលើកទី ៦ រដ្ឋសភានីតិកាលទី ១៤ បានបោះឆ្នោតជ្រើសតាំងអគ្គលេខាបក្ស លោក Nguyen Phu Trong កាន់ដំណែងជាប្រធានរដ្ឋ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ