|
ប្រធានរដ្ធវៀតណាមលោក Truong Tan Sang បានទទួលជួបឯកអគ្គរដ្ធទូត Indonesia |
(VOV)-នាព្រឹកថ្ងៃទី២១កុម្ភៈនៅវិមានប្រធានរដ្ធ ប្រធានរដ្ធវៀតណាមលោក
Truong Tan Sang បានទទួលជួបឯកអគ្គរដ្ធទូត Urugoay, Indonesia, Bolivia,
Mianmar, Bredin និង Litva មកជូនសារតាំងទទួលបេសកកម្មការទូតនៅ
វៀតណាម។ នៅពិធីទទួលជួបឯកអគ្គរដ្ធទូតសាធារណៈរដ្ធ Urugoay
Calos Maria Irigaray Santana ប្រធានរដ្ធ Truong Tan Sang បានអះអាងថា វៀតណាមត្រៀមជាស្រេចបង្កលក្ខណៈងាយស្រួលបំផុតសំរាប់
ឯកអគ្គរដ្ធទូតសំរេចភារកិច្ចនៅវៀតណាម។ រីឯលោកឯកអគ្គរដ្ធទូត
Calos Maria Irigaray Santana ចង់ឲ្យប្រទេសទាំងពីរនឹងបន្តជំរុញថែមទៀត
ទំនាក់ទំនងមិត្តភាព លើបណ្ដាវិស័យនយោបាយ វប្បធម៍អប់រំនិងកសិ-
រុក្ខកម្ម។ ក្នុងពិធីទទួលជួបឯកអគ្គរដ្ធទូតឥណ្ឌូនេស៊ី Mayerfas ប្រធានរដ្ធ
Truong Tan Sang បានវាយដំលៃខ្ពស់ទំនាក់ទំនងដ៏ល្អប្រសើររវាងប្រទេស
ទាំងពីរ ជាពិសេសវៀតណាមនិងឥណ្ឌូនេស៊ីកំពុងឆ្ពោះទៅកសាងទំនាក់ ទំនងសហប្រតិបត្តិការយុទ្ធសាស្ត្រ នោះនឹងជាលក្ខណៈសំខាន់សំដៅ
ជំរុញការអភិវឌ្ឍន៍ សេដ្ធកិច្ចពាណិជ្ជកម្មរវាងប្រទេសទាំងពីរនិងគាំទ្រ
គ្នាលើបណ្ដាវេទិការដំបន់ និងពិភពលោក។ មានកត្តិយសដែលបានទទួលបេសកកម្មនៅវៀតណាម ឯកអគ្គរដ្ធទូត
មីយានម៉ា Thet U បានសង្កត់ធ្ងន់ថានឹងខំប្រឹងប្រែងអស់ពីកំលាំងកាយ
ចិត្តក្នុង អាណាត្តិបេសកកម្មនៅវៀតណាម ទន្ទឹមនឹងនោះចង់ទទួលបាន
ការជួយ ឧបត្ថម្ភរបស់ភាគីវៀតណាមដើម្បីជំរុញថែមទៀតទំនាក់ទំនង
រវាងប្រទេស ទាំងពីរពិសេសគឺនយោបាយនិងកិច្ចសហប្រតិបត្តិការ
សេដ្ធកិច្ចពាណិជ្ជកម្ម។ ទទួលជួបឯកអគ្គរដ្ធទូតប្រេស៊ីន លោកស្រី Victoria
Alice Clearver ប្រធានរដ្ធ Truong Tan Sang បានអះអាងថា វៀតណាមត្រៀម
ជាស្រេចគាំទ្រប្រេស៊ីន ក្លាយទៅជាសមាជិកអចិន្ត្រៃយ៍ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិក្នុងពេលបើកទូលាយ។ រីឯលោកស្រីឯកអគ្គរដ្ធទូត
Victoria Alice Clearver បាន ជឿជាក់ថា នឹងសំរេចល្អភារកិច្ចជំរុញ ទំនាក់ទំនង រវាងប្រទេសទាំងពីរកាន់តែ ស៊ីជម្រូវឡើងកំពស់ថ្មី។ ទទួលជួបឯកអគ្គរដ្ធទូត
Bolivia Gullermo Chalup Liendo ប្រធានរដ្ធ Truong Tan Sang បានជូនពរលោក ឯកអគ្គរដ្ធទូតទទួលភារកិច្ចនៅវៀតណាមនិង ថ្លែងអំណរគុណការដែល Bolivia បានគាំទ្រវៀតណាមចូលរួមអង្គការ ពាណិជ្ជកម្ម ពិភពលោក។ ទទួលជួបឯកអគ្គរដ្ធទូតសាធារណៈរដ្ធ Litva Lina Antanavicinene ប្រធានរដ្ធ
Truong Tan Sang ចង់ឲ្យក្នុងអាណាត្តិបេសកកម្មរបស់ខ្លួន លោកស្រី ឯកអគ្គរដ្ធទូតនឹងជំរុញថែមទៀតទំនាក់ទំនងរវាងប្រទេសទាំងពីរលើគ្រប់
វិស័យ៕