ប្រធានរណសិរ្សនៃប្រទេសទាំងបី វៀតណាម - ឡាវ - កម្ពុជា ជួបសំណេះសំណាលជាមួយយុវជននិងនិស្សិត
(VOVWORLD) -នាល្ងាចថ្ងៃទី ២៥ មិថុនា នៅទីក្រុងហាណូយ ប្រធានរណសិរ្សនៃប្រទេសទាំងបីវៀតណាម - ឡាវ - កម្ពុជាបានជួបសំណេះសំណាលជាមួយយុវជននិងនិស្សិតឆ្នើមនៃប្រទេសទាំងបី។
ប្រធានរណសិរ្សនៃប្រទេសទាំងបី វៀតណាម - ឡាវ - កម្ពុជា
ជួបសំណេះសំណាលជាមួយយុវជននិងនិស្សិត (Internet) |
នាល្ងាចថ្ងៃទី ២៥ មិថុនា នៅទីក្រុងហាណូយ ប្រធានរណសិរ្សនៃប្រទេសទាំងបីវៀតណាម - ឡាវ - កម្ពុជាបានជួបសំណេះសំណាលជាមួយយុវជននិងនិស្សិតឆ្នើមនៃប្រទេសទាំងបី។ ប្រធានគណៈកម្មាធិការមជ្ឈឹម រណសិរ្សមាតុភូមិវៀតណាមលោក Tran Thanh Man អះអាងអំពីភាពជិតស្និទ្ធ ការខិតខំប្រឹងប្រែងរបស់រណសិរ្សនៃប្រទេសទាំងបីក្នុងដំណាក់កាលជាច្រើនដើម្បីរួមគ្នាតស៊ូប្រឆាំងសត្រូវរួម៖
«យុវជនជំនាន់ក្រោយៗគឺជាម្ចាស់អនាគតនៃប្រទេសនីមួយៗ ហើយជាអ្នកសរសេរបន្តក្នុងទំព័រប្រវត្តិសាស្ត្រថ្មីនូវប្រពៃណីសាមគ្គីភាពមិត្តភាពដ៏ល្អប្រលើរនៃប្រជាជនទាំងបីប្រទេស វៀតណាម កម្ពុជា និងឡាវ។ យើងខ្ញុំជានិច្ចកាលជឿជាក់ និងមានបំណងថា យុវជននៃប្រទេសទាំងបីមានមនសិការយ៉ាងជ្រាលជ្រៅស្ដីពីតួនាទី បេសកកម្មនិងការទទួលខុសត្រូវរបស់ខ្លួន ហាត់ពត់លត់ដំដើម្បី ប្អូនៗមានមហិច្ឆតាធំៗ មានមនោសច្ចេតនាមិត្តភាពស្មោះសរ រួមគ្នា ខិតខំប្រឹងប្រែងដើម្បីសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍន៍នៃប្រទេសទាំងបី”។
នៅទីនេះ ប្រធានគណៈកម្មាធិការមជ្ឈឹម រណសិរ្សមាតុភូមិវៀតណាមលោក Tran Thanh Man លោកស្រី ម៉ែនសំអនឧបនាយករដ្ឋមន្រ្តីរាជរដ្ឋាភិបាលកម្ពុជា និងជាប្រធានសមាគមមិត្តភាព កម្ពុជា- វៀតណាម និងលោក Saysomphone Phomvihaneប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សឡាវកសាងប្រទេសជាតិស្នើឲ្យយុវជន
ជំនាន់ក្រោយៗ វៀតណាម- ឡាវ- កម្ពុជា ហាត់ពត់លត់ដំឥតឈប់ឈរ ពង្រីកការផ្ដើមគំនិត រួមចំណែកយ៉ាង សក្ដិសមជូនប្រទេសជាតិ និងអនាគតដ៏ភ្លឺស្វាងនៃប្រទេសជាតិនីមួយៗ។ តំណាងយុវជននិងនិស្សិតនៃប្រទេសទាំងបី កម្ពុជា- ឡាវ -វៀតណាម បានសម្ដែងនូវការប្តេជ្ញាចិត្តបន្តប្រវត្តិសាស្ត្រដ៏ត្រចះត្រចងរបស់ប្រទេសជាតិ រួមចំណែកក្នុងការរក្សា ពូនជ្រំឲ្យចំណងមិត្តភាពរវាងប្រទេសទាំងបីឲ្យកាន់តែរឹងមាំនិងអភិវឌ្ឍពីមួយថ្ងៃទៅមួយថ្ងៃ៕