ប្រធានរណសិរ្សមាតុភូមិវៀតណាមទទួលជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតចិនប្រចាំនៅវៀតណាម

(VOVworld) - នារសៀលថ្ងៃទី២៩ កក្កដាក្នុងឱកាសចាប់ផ្ដើមបំពេញបេសកកម្មអាណតិ្ត
ថ្មីនៅវៀតណាម ឯកអគ្គរដ្ឋទូតចិនលោក Hong Xiaoyong បានទៅជួបសំដែងការគួសម
ជាមួយប្រធានរណសិរ្សមាតុភូមិវៀតណាមលោក Nguyen Thien Nhan។នៅជំនួបនេះ
លោក Nguyen Thien Nhan បានចាត់ទុកថា វៀតណាមនិងចិនជាប្រទេសជិតខាងហើយ
បក្ស រដ្ឋ និងប្រជាជនវៀតណាមជានិច្ចកាលយកចិត្តទុកដាក់ដល់ទំនាក់ទំនងជិតខាង មិត្តភាពសហប្រតិបតិ្តការ រវាងប្រជាជននៃប្រទេសទាំង២។វៀតណាមមានគោល
បំណងថា ចិនចាត់ទុកការអភិវឌ្ឍន៍របស់វៀតណាមក៏ជាឱកាសអភិវឌ្ឍន៍របស់ខ្លួន
និងការអភិវឌ្ឍន៍របស់វៀតណាមក៏ជាការអភិវឌ្ឍន៍របស់ចិនផងដែរ។”លោក Nguyen
Thien Nhan សង្ឃឹមថា លោកឯកអគ្គរដ្ឋទូត Hong Xiaoyong នឹងពង្រីកល្អនូវតួនាទីជា
ស្ពានតភ្ជាប់ដ៏សំខាន់ និងមានការរួមចំណែកជាក់សែងក្នុងកិច្ចសហប្រតិបតិ្តការរវាង
បក្សនិងរដ្ឋទាំង២លើគ្រប់វិស័យនាពេលខាងមុខ។

ប្រធានរណសិរ្សមាតុភូមិវៀតណាមទទួលជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតចិនប្រចាំនៅវៀតណាម - ảnh 1
ប្រធានរណសិរ្សមាតុភូមិវៀតណាម លោក Nguyen Thien Nhan និងឯកអគ្គរដ្ឋទូតចិនលោក Hong Xiaoyong (រូបថត៖VGP)

រីឯខ្លួនវិញ លោក Hong Xiaoyong បានអះអាងថា នឹងធ្វើអស់ពីកម្លាំងកាយចិត្តរបស់
ខ្លួនដើម្បីជំរុញទំនាក់ទំនងដៃគូយុទ្ធសាស្ត្រទ្វេភាគីលើគ្រប់វិស័យបន្តអភិវឌ្ឍន៍ឲ្យសម
ស្របទៅនឹងផលប្រយោជន៍របស់ប្រទេសនិមួយៗរួមចំណែកក្នុងការរក្សាសន្តិភាព
ស្ថិរភាព និងភាពសម្បូណ៌រុងរឿងនៅក្នុងតំបន់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ