ប្រធានរណសិរ្សមាតុភូមិវៀតណាមអញ្ជើញទៅបំពេញទស្សនកិច្ចនៅអាល្លឺម៉ង់

(VOVworld) - ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចរយៈពេល៣ថ្ងៃនៅអាល្លឺម៉ង់​ នា
រសៀលថ្ងៃទី ២៩ មិថុនា នៅមជ្ឈមណ្ឌលសន្និសីទរបស់សម្ព័ន្ធក្រុមហ៊ុន Messer AG
 នៅ ទីក្រុង Frankfurt am Main ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀត
ណាមលោក Nguyen Thien Nhan បានថ្លែងសន្ទរកថាស្ដីពីសក្ដានុភាព អភិវឌ្ឍន៍សេដ្ឋ
កិច្ចរបស់វៀតណាមដោយចំណងជើងថា “វៀតណាម-ក្បាល ម៉ាស៊ីនកំណើននៃទី
ផ្សារអាស៊ាន”។ក្នុងនោះ លោក Nguyen Thien Nhan បាន លើឡើងដំណោះស្រាយ
ចំនួន៥សំរាប់កំណើននិរន្តភាពរបស់វៀតណាមរួមមានការគ្រប់គ្រងបំណុលសាធា
រណៈ ប្រឆាំងអំពើពុករលួយ កាត់បន្ថយបំណុលខូចនៃ ប្រព័ន្ធធនាគារ ប្រឆាំងបំរ៉ែ
បំរួលអាកាសធាតុនិងបង្កើនសន្តិសុខបណ្ដាញ អ៊ីនធឺណែត។
ប្រធានរណសិរ្សមាតុភូមិវៀតណាមអញ្ជើញទៅបំពេញទស្សនកិច្ចនៅអាល្លឺម៉ង់ - ảnh 1
លោក Nguyen Thien Nhan ថ្លែងសន្ទរកថានៅមជ្ឈមណ្ឌលសន្និសីទសម្ព័ន្ធក្រុមហ៊ុន Messer AG (រូបថត៖TTXVN)

ក៏ក្នុងថ្ងៃដដែលដែរ លោក Nguyen Thien Nhan និងគណៈប្រតិភូវៀតណាមបានជួប ធ្វើការជាមួយសាស្ត្រាចារ្យបណ្ឌិត Kuhl នៃវិទ្យាស្ថានគ្រប់គ្រងអាជីវកម្មកសិកម្មនិង
សេដ្ឋកិច្ចស្បៀងអាហារនៃមហាវិទ្យាល័យ Justus-Liebig Giese ជួបធ្វើការជាមួយរដ្ឋ
មន្រ្តីអប់រំ វិទ្យាសាស្ត្រនិងសិល្បៈរដ្ឋ Hessen និងជួបធ្វើការជាមួយអគ្គ លេខាធិការ
សម្ព័ន្ធសហករ​Raiffeisenរបស់អាល្លឺម៉ង់ទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ