ប្រធានសភាជាន់ទាបឥណ្ឌា លោក Om Birla អញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅវៀតណាម
(VOVWORLD) - ដំណើរទស្សនកិច្ចនេះក៏ជាសកម្មភាពនយោបាយកិច្ចការបរទេសដ៏សំខាន់រវាងរដ្ឋសភាវៀតណាម និងសភាជាន់ទាបឥណ្ឌា ក្នុងឱកាសនៃពិធីរំលឹកខួបលើកទី ៥០ ទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម និងឥណ្ឌា (១៩៧២-២០២២)។
ប្រធានរដ្ឋសភាលោក Vuong Dinh Hue ជួបជាមួយប្រធានសភាជាន់ទាបឥណ្ឌា លោក Om Birla (រូបថត៖ VNA) |
ប្រធានសភាជាន់ទាបឥណ្ឌា លោក Om Birla បានដឹកនាំគណៈប្រតិភូសភានៃសាធារណរដ្ឋឥណ្ឌាអញ្ជើញបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាមចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី ២១ ខែមេសា តបតាមសេចក្ដីអញ្ជើញរបស់ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue។ នេះគឺជាដំណើរទស្សនកិច្ចដើមដំបូងរបស់លោក Om Birla នៅវៀតណាមចាប់តាំងពីពេលលោកចូលកាន់ដំណែងនាខែមិថុនា ឆ្នាំ ២០១៩។
ដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមរបស់ប្រធាន សភាជាន់ទាបនៃសាធារណរដ្ឋឥណ្ឌា លោក Om Birla និងគណៈប្រតិភូសភានៃសាធារណៈរដ្ឋឥណ្ឌាបានប្រព្រឹត្តទៅក្នុងបរិបទ ដែលទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយវៀតណាម-ឥណ្ឌាកំពុងអភិវឌ្ឍន៍យ៉ាងល្អប្រសើរ ដោយបញ្ជាក់ពីជំនឿទុកចិត្តនយោបាយខ្ពស់ និងទំនាក់ទំនងជិតស្និទ្ធរវាងប្រទេសទាំងពីរនិយាយរួម និង រដ្ឋសភានៃប្រទេសទាំងពីរនិយាយដោយឡែក។ ដំណើរទស្សនកិច្ចនេះក៏ជាសកម្មភាពនយោបាយកិច្ចការបរទេសដ៏សំខាន់រវាងរដ្ឋសភាវៀតណាម និងសភាជាន់ទាបឥណ្ឌា ក្នុងឱកាសនៃពិធីរំលឹកខួបលើកទី ៥០ ទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម និងឥណ្ឌា (១៩៧២-២០២២)។ ដំណើរទស្សនកិច្ចនេះសំដៅបង្កើនថែមទៀតនូវទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងឥណ្ឌា ហើយបន្តរក្សាការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់រវាងប្រទេសទាំងពីរនិយាយរួម និងរវាងស្ថាប័ននីតិបញ្ញត្តិនៃប្រទេសទាំងពីរនិយាយដោយឡែក ក៏ដូចជាអនុវត្តន៍សកម្មភាពសហប្រតិបត្តិការរវាងរដ្ឋសភានៃប្រទេសទាំងពីរក្នុងក្របខ័ណ្ឌនៃកិច្ចព្រមព្រៀងសហប្រតិបត្តិការ រវាងរដ្ឋសភាវៀតណាម និងសភាជាន់ទាបឥណ្ឌាដែលបានចុះហត្ថលេខាកាលពីខែធ្នូ ឆ្នាំ ២០១៦ ផងដែរ៕