ប្រធានសភាជាន់ទាបឥណ្ឌាលោក Om Birla បញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមប្រកបដោយជោគជ័យ
(VOVWORLD) - ភាគីទាំងពីរគួរតែបន្តរក្សាការផ្លាស់ប្តូរគណៈប្រតិភូ និងជំនួបប្រាស្រ័យជាន់ខ្ពស់ ព្រមទាំងសម្របសម្រួលគ្នារៀបចំសកម្មភាពអបអរសាទរខួបលើកទី ៥០ ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូត។
ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue (ស្ដាំ) អញ្ជើញទទួលជួបប្រធានសភាជាន់ទាបឥណ្ឌាលោក Om Birla (រូបថត៖ VNA) |
នាយប់ថ្ងៃទី ២១ មេសា ប្រធានសភាជាន់ទាបឥណ្ឌាលោក Om Birla និងគណៈប្រតិភូសភានៃសាធារណៈរដ្ឋឥណ្ឌាបានចាកចេញពីទីក្រុងហូជីមិញ បញ្ចប់ប្រកបដោយជោគជ័យនូវដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី ២១ ខែមេសា ឆ្នាំ ២០២២ តាមការអញ្ជើញរបស់ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue។
នៅក្នុងជំនួបពិភាក្សាជាន់ខ្ពស់ជាមួយថ្នាក់ដឹកនាំវៀតណាម ប្រធានសភាជាន់ទាបឥណ្ឌាលោក Om Birla បានឯកភាពថា ភាគីទាំងពីរគួរតែបន្តរក្សាការផ្លាស់ប្តូរគណៈប្រតិភូ និងជំនួបប្រាស្រ័យជាន់ខ្ពស់ ព្រមទាំងសម្របសម្រួលគ្នារៀបចំសកម្មភាពអបអរសាទរខួបលើកទី ៥០ ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូត ដូចជាការរៀបចំការសំដែងវប្បធម៌ និងសិល្បៈនៅតាមរដ្ឋធានីមនីនៃប្រទេសនីមួយៗ សំដៅបង្កើនការយល់ដឹងគ្នាទៅវិញទៅមក។
ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានចាត់ទុកថាប្រទេសទាំងពីរគប្បីបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យ៖ ពាណិជ្ជកម្ម និងវិនិយោគ; ជំរុញការបង្កើតខ្សែសង្វាក់ផ្គត់ផ្គង់ ស្ដារសេដ្ឋកិច្ចឡើងវិញ និងការអភិវឌ្ឍប្រកបដោយចីរភាព; វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា; កិច្ចសហប្រតិបត្តិការក្នុងការផ្ទេរប្រគល់បច្ចេកវិទ្យា ការផលិតវ៉ាក់សាំង; ការអប់រំ បណ្តុះបណ្តាល សន្តិសុខ និងការពារជាតិ;ការផ្លាស់ប្តូរវប្បធម៌និងជំនួបប្រាស្រ័យទាក់ទងគ្នារវាងប្រជាជនជាមួយប្រជាជន; នវានុវត្តន៍ សេវាកម្ម ការផ្លាស់ប្តូរឌីជីថល; ថាមពល; ពង្រឹងការតភ្ជាប់សហគ្រាស ជាពិសេសនាំផ្នែកបច្ចេកវិទ្យាព័ត៌មាន និងសេវាកម្មឲ្យក្លាយទៅជាកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រផងដែរ៕