ប្រធានសភាឌូម៉ារុស្ស៊ីនឹងមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម

(VOVWORLD) - ដំណើរទស្សនកិច្ចនេះធ្វើឡើងក្នុងរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៦ មិថុនា។

យោងតាមសេចក្ដីជូនដំណឹងរបស់គណៈកម្មាធិការកិច្ចការបរទេសនៃរដ្ឋសភា តបតាមការអញ្ជើញរបស់ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue ប្រធាន សភាឌូម៉ានៃសហព័ន្ធរុស្ស៊ី លោក Vyacheslav Victorovich Volodin នឹងមកបំពេញ ទស្សនកិច្ចជាផ្លូវការនៅវៀតណាម និងធ្វើជាសហប្រធាននៃសម័យប្រជុំលើកទី២ នៃគណៈកម្មាធិការសហប្រតិបត្តិការអន្តរសភារវាងរដ្ឋសភាវៀតណាម និងសភាឌូម៉ា រុស្ស៊ី។ ដំណើរទស្សនកិច្ចនេះធ្វើឡើងក្នុងរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៦ មិថុនា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ