ប្រធានសភាអឺរ៉ុបគាំទ្រការជំរុញកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាង EU និងវៀតណាម
(VOVWORLD) - ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនិងបំពេញការងារទៅទីក្រុង ប្រ៊ុចសែល នៃប្រទេសប៊ែលហ្សិកនិងទីក្រុង Strasbourg នៃប្រទេសបារាំង ក្នុងនាមជាបេសកកជនពិសេសរបស់នាយករដ្ឋមន្ត្រីនោះ នារសៀលថ្ងៃទី ១១ ខែកុម្ភៈ អនុរដ្ឋមន្រ្តីការបរទេសវៀតណាម លោក Bui Thanh Son បានអញ្ជើញជួបពិភាក្សាជាមួយប្រធានសភាអឺរ៉ុប (EP) លោក David Sasoli។
អនុរដ្ឋមន្រ្តីការបរទេស លោក Bui Thanh Son បានអញ្ជើញជួបពិភាក្សាជាមួយប្រធានសភាអឺរ៉ុប (EP) លោក David Sasoli (រូបថតៈ TTXVN) |
ក្នុងជំនួបនេះ ប្រធាន EP លោក David Sassoli បានអះអាងថា លោកគាំទ្រការជំរុញកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាង EU និងវៀតណាម ព្រមទាំងសង្កត់ធ្ងន់ថា EU ចាត់ទុកវៀតណាមជាដៃគូសំខាន់នៅអាស៊ី - ប៉ាស៊ីហ្វិក។ លើសពីនេះទៅទៀត លោករូបនេះ មាបំណង ចង់អោយវៀតណាមបន្តចូលរួមវិភាគទានយ៉ាងសកម្ម ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរវាង EU ជាមួយបណ្តាប្រទេសអាស៊ាន។ យ៉ាងណាមិញ រូបលោកផ្ទាល់និងសមាជិកសភាជាច្រើនរូប បានគាំទ្រដល់ការផ្តល់សច្ចាប័នរបស់ EP លើ កិច្ចព្រមព្រៀងពាណិជ្ជ កម្មសេរី (EVFTA) និងកិច្ចព្រមព្រៀងការពារការវិនិយោគ (EVIPA) រវាងសហ ភាពអឺរ៉ុប (EU) និងវៀតណាម។ នាឱកាសនេះ ប្រធាន EP លោក David Sassoli បានស្នើឱ្យភាគីទាំងពីរ បន្តសម្របសម្រួលគ្នាយ៉ាងជិតស្និត ដើម្បីធានាការអនុវត្តប្រកបដោយប្រសិទ្ធភាពរាល់កិច្ចព្រមព្រៀងដែលភាគីទាំងពីរបានចុះហត្ថលេខាដើម្បីនាំមកនូវផលប្រយោជន៍ជាក់ស្តែងដល់អង្គភាពអាជីវកម្មនិងប្រជាជននៃភាគីទាំងពីរផងដែរ៕