ប្រធានសហភាពពលករវៀតណាមទៅសាកសួរសុខទុក្ខនិងជូនអំណោយបណ្ដាអ្នកនេសាទ
|
ប្រធានសហភាពពលករវៀតណាម លោក Dang Ngoc Tung (http://laodong.com.vn/) |
(VOV)_នាថ្ងៃទី១២ កក្កដា ប្រធានសហភាពពលករវៀតណាម លោក Dang Ngoc
Tung និងអនុលេខាធិការអចិន្ត្រៃយ៍គណៈកម្មាធិការបក្សទីក្រុងហូជីមិញ លោក Vo
Van Thuong និងក្រុមការងាររបស់គណកម្មាធិការបក្សទីក្រុង សហភាពពលករទី ក្រុងហូជីមិញ បានទៅសាកសួរសុខទុក្ខ និងជូនអំណោយសំរាប់សម្ព័ន្ធសមាគម អ្នកនេសាទ និងកូនចៅអ្នកនេសាទមានស្ថានភាពលំបាកនៅស្រុក Ly Son ឃុំ Binh
Chau ( ស្រុក Binh Son ) ខេត្ត Quang Ngai (ភាគកណ្ដាលវៀតណាម)។ សហភាព
ពលករវៀតណាមបានប្រគល់គ្រឿងបរិក្ខាសម្ភារះគ្រប់គ្រងសកម្មភាពរបស់នាវា
លើសមុទ្រ សំរាប់សម្ព័ន្ធសមាគមអ្នកនេសាទ ឃុំ An Hai ស្រុក Ly Son ជួយឧបត្ថម្ភជាតឹកប្រាក់ចំនួន៤០០លានដុងវៀតណាមអោយម្ចាស់នាវានិងអ្នកនេសាទដែលត្រូវបានខូចខាតខាងទ្រព្យសម្បាត្តិ និងអាយុជីវិតក្នុងពេលនេសាទនៅក្នុងតំបន់ប្រជុំកោះ Hoang Sa។ ក៏ក្នុងឱកាសនេះដែរ សហភាពពលករទីក្រុងហូជីមិញប្រគល់ជូនទឹកប្រាក់ចំនួនមួយពាន់លានដុង សម្ព័ន្ធក្រុមហ៊ុនប្រេងឧស្ម័នប្រគល់ជូនទឹប្រាក់ចំនួន៦០០លានដុង សម្ព័ន្ធក្រុមហ៊ុនកៅស៊ូវៀតណាមប្រគល់ជូនប្រាក់ចំនួន ៥០០លានដុងសំរាប់
សម្ព័ន្ធសមាគមអ្នកនេសាទ ឃុំ An Hai និង An Vinh (ស្រុក Ly Son និងបណ្ដា សម្ព័ន្ធសមាគមអ្នកនេសាទផ្សេងៗទៀតនៅខេត្ត Quang Ngai ៕