ប្រធានអគ្គក្រុមហ៊ុនរុករក ធ្វើអាជីវកម្មប្រេងឧស្ម័ន (PVEP) ទទួលតំណែងជាអគ្គលេខាធិការ ASCOPE

(VOVWORLD) - ព្រឹត្តិការណ៍នេះបានគូសសញ្ញាជាលើកដំបូងដែល PetroVietnam ចូលកាន់ តំណែងជាអគ្គលេខាធិការ ASCOPE តាំងពីមុនមក។
ប្រធានអគ្គក្រុមហ៊ុនរុករក ធ្វើអាជីវកម្មប្រេងឧស្ម័ន (PVEP) ទទួលតំណែងជាអគ្គលេខាធិការ ASCOPE - ảnh 1 ទិដ្ឋភាពនៅពិធីប្រគល់តំណាងជាអគ្គលេខាធិការ ASCOPE អាណត្តិ២០១៩-២០២៤ (រូបថត៖ PetroVietnam)

  នាយប់ថ្ងៃទី២៩ ខែវិច្ឆិកា នៅរដ្ឋធានីហាណូយ ក្នុងក្របខ័ណ្ឌនៃសម័យប្រជុំ លើកទី៤៥ក្រុមប្រឹក្សាប្រេងឧស្ម័នបណ្ដាប្រទេសអាស៊ីអាគ្នេយ៍ (ASCOPE) នោះ បានប្រព្រឹត្តទៅពិធីប្រគល់តំណែងអគ្គលេខាធិការ ASCOPE រវាងក្រុមហ៊ុនប្រេង ឧស្ម័នជាតិថៃ (PTT) និងសម្ព័ន្ធក្រុមហ៊ុនប្រេងឧស្ម័នជាតិវៀតណាម (PetroVietnam)។ លោកបណ្ឌិត Tran Hong Nam ប្រធានអគ្គក្រុមហ៊ុនរុករក ធ្វើ អាជីវកម្មប្រេងឧស្ម័ន (PVEP) មានមោទនភាពទទួលតំណែងនេះក្នុងអាណត្តិ ២០១៩-២០២៤។

        ព្រឹត្តិការណ៍នេះបានគូសសញ្ញាជាលើកដំបូងដែល PetroVietnam ចូលកាន់ តំណែងជាអគ្គលេខាធិការ ASCOPE តាំងពីមុនមក។ ប្រការនេះបានបង្ហាញនូវ ការធ្វើសមាហរណកម្មយ៉ាងទូលំទូលាយ និងតួនាទីដ៏សកម្មរបស់ PetroVietnam និងអង្គភាពជាសមាជិកនានាក្នុងសហគមន៍ប្រេងឧស្ម័នតំបន់អាស៊ីអាគ្នេយ៍ ដែល ដើរទន្ទឹមនឹងឋានៈកាន់តែខ្ពស់ពីមួយថ្ងៃទៅមួយថ្ងៃរបស់វៀតណាមក្នុងអាស៊ាន ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ