ប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម ជួបធ្វើការតាមអនឡាញជាមួយអគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ
(VOVWORLD) - លោកនាយឧត្តមសេនីយ៍ វង្ស ពិសេន មានគោលបំណងថា ជំងឺរាតត្បាតកូវីដ ១៩ ត្រូវបានរុញថយឲ្យបានឆាប់ៗ ដើម្បីកងទ័ពនៃប្រទេសទាំងពីរអនុវត្តន៍សកម្មភាពសហប្រតិបត្តិការការពារជាតិ ដែលបានចុះហត្ថលេខាយ៉ាងឆាប់ៗ ដើម្បីផលប្រយោជន៍រួមរបស់កងទ័ព និងប្រជាជននៃប្រទេសទាំងពីរ។
ប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម ជួបធ្វើការតាមអនឡាញជាមួយអគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ (រូបថត៖ QDND)
នាព្រឹកថ្ងៃទី ១១ មករា នៅទីក្រុងហាណូយ លោកឧត្តមសេនីយឯក Nguyen Tan Cuong ប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម និងជាអនុរដ្ឋមន្ត្រីក្រសួងការពារជាតិបានអញ្ជើញជួបធ្វើការតាមអនឡាញជាមួយ លោកនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ។
អញ្ជើញថ្លែងនៅក្នុងជំនួបធ្វើការនេះ លោកនាយឧត្តមសេនីយ៍ វង្ស ពិសេន មានគោលបំណងថា ជំងឺរាតត្បាតកូវីដ ១៩ ត្រូវបានរុញថយឲ្យបានឆាប់ៗ ដើម្បីកងទ័ពនៃប្រទេសទាំងពីរអនុវត្តន៍សកម្មភាពសហប្រតិបត្តិការការពារជាតិ ដែលបានចុះហត្ថលេខាយ៉ាងឆាប់ៗ ដើម្បីផលប្រយោជន៍រួមរបស់កងទ័ព និងប្រជាជននៃប្រទេសទាំងពីរ។
ក្នុងស្មារតីនៃផែនការសហប្រតិបត្តិការការពារជាតិឆ្នាំ ២០២២ ដែលត្រូវបានក្រសួងការពារជាតិនៃប្រទេសទាំងពីរចុះហត្ថលេខានោះ លោកឧត្តមសេនីយ៍ឯក Nguyen Tan Cuong បានស្នើឲ្យលោកនាយឧត្តមសេនីយ៍ វង្ស ពិសេនបន្តយកចិត្តទុកដាក់ ដឹកនាំស្ថាប័នមានសមត្ថកិច្ចសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយអង្គភាពនានានៃកងទ័ពប្រជាជនវៀតណាមដើម្បី អនុវត្តន៍រាល់សកម្មភាពសហប្រតិបត្តិការ ដែលបានកំណត់ក្នុងផែនការប្រកបដោយប្រសិទ្ធភាពព្រមៗគ្នា ក្នុងនោះផ្ដោតសំខាន់លើការផ្លាស់ប្ដូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ ការផ្លាស់ប្តូរព័ត៌មាន សហប្រតិបត្តិការគ្រប់គ្រងព្រំដែន ប្រយុទ្ធប្រឆាំងបទល្មើស ក៏ដូចជាត្រៀមរៀបចំឲ្យសកម្មភាពផ្លាស់ប្ដូរក្នុងឆ្នាំ ២០២២ ផងដែរ៕