ប្រធានអគ្គសេនាធិការក្រសួងបណ្ដាកងកម្លាំងប្រដាប់អាវុធបដិវត្តន៍គុយបាអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម

(VOVWORLD) - នារសៀលថ្ងៃទី១៦ ខែកញ្ញា ពិធីទទួលបដិសណ្ឋារកិច្ចគណៈប្រតិភូយោធា គុយបាត្រូវបានរៀបចំឡើងនៅទីស្នាក់ការក្រសួងការពារប្រទេសវៀតណាម។ បន្ទាប់នោះ គណៈប្រតិភូយោធាជាន់ខ្ពស់នៃកងទ័ពប្រជាជនវៀតណាមដឹកនាំ ដោយឧត្តមសេនីយ៍ឯក Phan Van Giang និងគណៈប្រតិភូយោធាជាន់ខ្ពស់គុយ បាដឹកនាំដោយឧត្តមសេនីយ៍ឯក Alvaro Lopez Miera បានជួបពិភាក្សាការងារ ទ្វេភាគី។
ប្រធានអគ្គសេនាធិការក្រសួងបណ្ដាកងកម្លាំងប្រដាប់អាវុធបដិវត្តន៍គុយបាអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម - ảnh 1 គណៈប្រតិភូយោធាជាន់ខ្ពស់គុយទៅទស្សនាមណ្ឌលបច្ចេកទេសមួយនៅវៀតណាមដែលត្រូវបានគុយបាជួយឧបត្ថម្ភសាងសង់ឡើង (រូបថត៖ qdnd.vn)

  តាមការអញ្ជើញរបស់ឧត្តមសេនីយ៍ឯក Phan Van Giang សមាជិកមជ្ឈឹមបក្ស សមាជិកគណៈ អចិន្រ្តៃយ៍នៃគណៈកម្មាធិការយោធាមជ្ឈឹម ប្រធានអគ្គ សេនាធិការកងទ័ពប្រជាជនវៀតណាម អនុរដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀត ណាមនោះ ឧត្តមសេនីយ៍ឯក Alvaro Lopez Miera សមាជិកការិយាល័យ នយោបាយ ប្រធានអគ្គសេនាធិការ អនុរដ្ឋមន្រ្តីទី១ក្រសួងបណ្ដាកងកម្លាំង ប្រដាប់អាវុធបដិវត្តន៍គុយបា បានអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀត ណាមចាប់ពីថ្ងៃទី ១៤ដល់ថ្ងៃទី១៦ ខែកញ្ញា។

        នារសៀលថ្ងៃទី១៦ ខែកញ្ញា ពិធីទទួលបដិសណ្ឋារកិច្ចគណៈប្រតិភូយោធា គុយបាត្រូវបានរៀបចំឡើងនៅទីស្នាក់ការក្រសួងការពារប្រទេសវៀតណាម។ បន្ទាប់នោះ គណៈប្រតិភូយោធាជាន់ខ្ពស់នៃកងទ័ពប្រជាជនវៀតណាមដឹកនាំ ដោយឧត្តមសេនីយ៍ឯក Phan Van Giang និងគណៈប្រតិភូយោធាជាន់ខ្ពស់គុយ បាដឹកនាំដោយឧត្តមសេនីយ៍ឯក Alvaro Lopez Miera បានជួបពិភាក្សាការងារទ្វេភាគី។

        នៅទីនេះ ភាគីទាំងពីរបានអះអាងថា កិច្ចសហប្រតិបតិ្តការការពារជាតិក្នុង ប៉ុន្មានឆ្នាំកន្លងទៅបាននាំមកនូវប្រសិទ្ធភាពយ៉ាងពិតប្រាកដ ហើយជាសសរទ្រូង មួយក្នុងចំណោមសសរទ្រូងនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ព្រមទាំងឯកភាព គ្នាថា នឹងបន្តបង្កើនទំនាក់ទំនងគ្រប់ជ្រុងជ្រោយ នាំកិច្ចសហប្រតិបត្តិការទ្វេភាគី កាន់តែស៊ីជំរៅក្នុងឆ្នាំ២០១៩និងឆ្នាំក្រោយៗទៀតផង។         លើវិស័យឧស្សាហកម្មការពារជាតិ ភាគីទាំងពីរបានឯកភាពបន្តសហការ យ៉ាងស្អិតរមួតក្នុងការអនុវត្តគម្រោងសហប្រតិបត្តិការតាមកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខា ព្រមទាំងធានាប្រសិទ្ធភាពនិងសុវត្ថិភាពជាដាច់ខាត។ ឧត្តម សេនីយ៍ឯក Phan Van Giang បានអះអាងថា ក្រសួងការពារប្រទេសវៀតណាម ត្រៀមខ្លួនជាស្រេចសហប្រតិបតិ្តការជាមួយគុយបាលើវិស័យទូរគមនាគមន៍និង ព័ត៌មាន ព្រមទាំងស្នើអោយភាគីគុយបាបង្កលក្ខណៈងាយស្រួលសម្រាប់សម្ព័ន្ធ ក្រុមហ៊ុនឧស្សាហកម្ម ទូរគមនាគមន៍យោធា (Viettel) ចូលរួមបោះទុន អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍និងវិស័យផ្សេងៗទៀតនៅគុយបានាពេលខាង មុខផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ