ប្រធានាអិបតីស៊ីរីបានកមណត់ថ្ងៃបោះឆ្នោតរដ្ធសភា។
VOV -  
(VOV) /  
|
ប្រធានាធិបតីស៊ីរី Al-Assad និងបេសកជន Kofi Annan។ |
នាថ្ងៃទី១៣មិនា ប្រធានាធិបតីស៊ីរី Bashar al-Assad បានចេញផ្សាយ ក្រិត្យកំណត់ការរៀបចំការបោះឆ្នោតរដ្ធសភានាថ្ងៃទី៧ឧសភាខាងមុខ។ មុននោះ នាខែកក្កដា
ឆ្នាំ២០១១ គណៈរដ្ធមន្ត្រីស៊ីរីបានអនុម័ត្តលើពង្រាងច្បាប់ដំណើរការបោះឆ្នោតសកលដូចជាផ្នែក១ក្នុងកម្មវិធីកំណែទំរង់ទូទៅដែលរដ្ធាភិបាលប្រទេសនេះសន្យា
អនុវត្តដើម្បីបន្ធូស្រាលរលកបាតុកម្មក្នុងប្រទេស។ តាមនោះ រដ្ធាភិបាលស៊ីរីនឹង
រៀបចំការបោះឆ្នោតរដ្ធសភានិងក្រុមប្រឹក្សាដំបន់គ្រប់ជាន់ថ្នាក់ ទន្ទឹមនឹងនោះបង្កើត
ក្រុមប្រឹក្សាបោះឆ្នោតកំពូលសំដៅធានាដំណើរការបោះឆ្នោតប្រព្រឹត្តទៅប្រកបដោយ
យុត្តិធម៍និងតម្លាភាព។ ប្រធានាធិបតី Al-Assad បានផ្សាយអនុក្រិត្យនេះក្នុងកាលៈទេសៈរុស្ស៊ីនិងលោកខាងលិចបន្តមានការខ្វែងគំនិតគ្នាអំពីវិប័ត្តស៊ីរីដែលធ្វើឲ្យក្រុមប្រឹក្សា
សន្តិសុខអង្គការសហប្រជាជាតិកាន់តែពិបាកទទួលបានការស្រុះចិត្តគំនិតអំពីរបៀប បញ្ឈប់អំពើហឹង្សានៅប្រទេសនេះ៕
VOV
-VOV