ប្រធារដ្ឋវៀតណាមទៅសាកសួរសុខទុក្ខយុទ្ធជននៃកងពលលេខ២

ប្រធារដ្ឋវៀតណាមទៅសាកសួរសុខទុក្ខយុទ្ធជននៃកងពលលេខ២ - ảnh 1
ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang ទៅសាកសួរសុខទុក្ខយុទ្ធជននៃកងពលលេខ២

(VOVworld) - កងពលលេខ២គឺជាអង្គភាពដែលបានបង្កើតក្នុងក្នុងសង្គ្រាមជា
និច្ចកាលទទួលភារកិច្ចដំណើរប្រយុទ្ធសំខាន់ មានចរិតលក្ខណៈសម្រេចកំណត់
របស់កងទ័ពប្រជាជនវៀតណាម។ថ្លែងមតិនាពេលទៅសាកសួរសុខទុក្ខយុទ្ធជននៃ
កងពលលេខ២នាព្រឹកថ្ងៃទី១៩ សីហា ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang
បានសង្កត់ធ្ងន់ថា កងពលត្រូវបន្តពង្រីកប្រពៃណីវីរៈភាព ជានិច្ចយកចិត្តទុកដាក់ដល់
ការអប់រំ បំប៉នឫទ្ធានុភាពនយោបាយដ៏រឹងមាំសំរាប់កម្មាភិបាលយុទ្ធជន ស្មោះត្រង់ជា
មួយបក្ស រដ្ឋនិងប្រជាជនជានិច្ច។កងពលលេខ២ក៏ត្រូវលើកកំពស់គុណភាពការ
ហ្វឹកហ្វឺន ធ្វើម្ចាស់ការក្នុងគ្រប់កាលៈទេសៈ។លោក Truong Tan Sang បានរំលឹកកង
ពលថា ត្រូវអនុវត្តល្អការងារចលនាមហាជន ជួយឧបត្ថម្ភទាន់ពេលវាលាក្នុងការទប់
ទល់នឹងគ្រោះធម្មជាតិទឹកជំនន់ សហការយ៉ាងស្អិតរមួតជាមួយរដ្ឋអំណាចនៅតំបន់
និងអង្គភាពមិត្តនានារក្សានិងពង្រីកប្រពៃណីរបស់កងទ័ពលោកអ៊ុំហូ រួមចំណែកអនុ
វត្តប្រកបដោយជោគជ័យនូវភារកិច្ចយុទ្ធសាស្រ្តចំនួន២ គឺកសាងនិងការពារមាតុ
ប្រទេស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ