បារ៉ែនធ្វើប្រក្រតីភាពនូវទំនាក់ទំនងជាមួយអ៊ីស្រាអែល

(VOVWORLD) -  ប្រធានាធិបតីអាមេរិក លោក ដូណាល់ត្រាំបានប្រកាសថា ប្រទេសបារ៉ែនបានដើរតាមគន្លងនៃប្រទេសអេមីរ៉ាតអារ៉ាប់រួម ក្នុងការ ឈានដល់សម្រេចបាននូវកិច្ចព្រមព្រៀងមួយស្តីពីការធ្វើប្រក្រតីភាពនូវទំនាក់ទំនងជាមួយអ៊ីស្រាអែល សំដៅបន្ធូរបន្ថយភាពតានតឹងនៅក្នុងតំបន់មជ្ឈឹមបូព៌ា ។ 
បារ៉ែនធ្វើប្រក្រតីភាពនូវទំនាក់ទំនងជាមួយអ៊ីស្រាអែល - ảnh 1 ព្រះអង្គម្ចាស់បារ៉ែន Hamad bin Isa Al Khalifa - ប្រធានាធិបតីអាមេរិកលោក Donald Trump និងនាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក Benjamin Netanyahu (រូបថត៖ Reuters) 

នាថ្ងៃទី ១១ ខែកញ្ញា ប្រធានាធិបតីអាមេរិក លោក ដូណាល់ត្រាំ (Donald Trump ) បានប្រកាសថា ប្រទេសបារ៉ែន បានដើរតាមគន្លងនៃប្រទេសអេមីរ៉ាតអារ៉ាប់រួម ក្នុងការឈានដល់សម្រេចបាននូវកិច្ចព្រមព្រៀងមួយស្តីពីការធ្វើប្រក្រតីភាពនូវទំនាក់ទំនងជាមួយអ៊ីស្រាអែល សំដៅបន្ធូរបន្ថយភាពតានតឹងនៅក្នុងតំបន់មជ្ឈឹមបូព៌ា តាមនោះប្រទេសនេះក្លាយជាប្រទេសឈូងសមុទ្រទី ២ ដែលឈានដល់សម្រេចបាននូវកិច្ចព្រមព្រៀងស្តីពីការធ្វើឱ្យប្រក្រតីភាពនូវទំនាក់ទំនង ជាមួយរដ្ឋជ្វីហ្វ។

ទោះជាយ៉ាងណាក៏ដោយ សកម្មភាពខាងលើនេះរបស់បារ៉ែន បានជួបប្រទះនឹងប្រតិកម្មយ៉ាងតឹងរឹងពីប្រទេសអ៊ីរ៉ង់និងប៉ាឡេស្ទីន។ ទីប្រឹក្សាពិសេសទទួលបន្ទុកបញ្ហាអន្តរជាតិរបស់ប្រធានរដ្ឋសភាអ៊ីរ៉ង់ និងជាអតីតរដ្ឋមន្រ្តីក្រសួងការបរទេស   អ៊ីរ៉ង់លោក Hossein Amir – Abdollahian បានប្រកាសថាកិច្ចព្រមព្រៀងអ៊ីស្រាអែល - បារ៉ែន ជាការក្បត់ដ៏ធំធេងចំពោះបុព្វហេតុនៃសេចក្ដីសុចរិតរបស់ប្រជាជនប៉ាឡេស្ទីន។ និងប្រជាជនអ៊ីស្លាមផងដែរ។ ទន្ទឹមនឹងនេះ អាជ្ញាធរប៉ាឡេស្ទីន (PA) និងចលនាអ៊ីស្លាមហាម៉ាស ក៏បានថ្កោលទោសចំពោះកិច្ចព្រមព្រៀងអ៊ីស្រាអែល - បារ៉ែនដោយចាត់ទុកថានេះគឺជា “ ការវាយប្រហារពីខាងក្រោយខ្នង” មួយផ្សេងទៀតរបស់រដ្ឋអារ៉ាប់ ក៏ដូចជាសកម្មភាពនៃការបង្កហេតុប្រឆាំងនឹងប្រជាជនប៉ាឡេស្ទីនផងដែ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ