បំរែបំរួលអាកាសធាតុ៖ អង្គការបរិស្ថានជាង ១៥០ អង្គភាពអំពាវនាវ​អោយ​ប្រទេស​អ្នកមាន​ផ្តល់ថវិកាសំរាប់ការស្តារគ្រោះមហន្តរាយ

(VOVWORLD) -បណ្ដាអង្គការទាំងនេះបានដាស់តឿនដល់បណ្ដាប្រទេស ដែលបានចូលរួម COP ២៥ ខិតខំប្រឹងប្រែងដើម្បីទទួលបានកិច្ចព្រមព្រៀង ស្ដីពីពីការបង្កើតយន្តការជួយឧបត្ថម្ភលើគ្រប់ជ្រុងជ្រោយ។

អង្គការការពារបរិស្ថានជាង ១៥០ អង្គភាពនៅលើពិភពលោក បានអំពាវនាវដល់បណ្ដាប្រទេសចូលរួមកិច្ចប្រជុំនៃអង្គការសហប្រជាជាតិ ស្ដីពីបម្រែបម្រួលអាកាសធាតុឆ្នាំ ២០១៩  (COP 25) ផ្តល់អាទិភាពដល់ការជួយឧបត្ថម្ភដល់បណ្ដាប្រទេស ដែលកំពុងត្រូវទប់ទល់នឹងគ្រោះរាំងស្ងួត ទឹកជំនន់ និងព្យុះកាន់តែអាក្រក់ទៅ ៗ ដោយសារតែផលប៉ះពាល់នៃកំដៅផែនដី។

ក្នុងលិខិតមួយចុះថ្ងៃទី ២៩ ខែវិច្ឆិកា ដែលបានផ្ញើជូនប្រធានាធិបតី COP ២៥ - រដ្ឋមន្រ្តីក្រសួងបរិស្ថានប្រទេសឈីលីលោកស្រី Carolina Schmidt នោះ បណ្ដាអង្គការទាំងនេះបានដាស់តឿនដល់បណ្ដាប្រទេស ដែលបានចូលរួម COP ២៥ ខិតខំប្រឹងប្រែងដើម្បីទទួលបានកិច្ចព្រមព្រៀង ស្ដីពីពីការបង្កើតយន្តការជួយឧបត្ថម្ភលើគ្រប់ជ្រុងជ្រោយ ដែលក្នុងនោះមានការលុបបំបាត់បំណុលសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ ដែលត្រូវទទួលរងនូវគ្រោះមហន្តរាយធម្មជាតិ បណ្តាលមកពីការប្រែប្រួលអាកាសធាតុផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ