បំរែបំរួលអាកាសធាតុ៖ អ្នកវិទ្យាសាស្ត្ររាប់រយនាក់អំពាវនាវអោយបណ្តារដ្ឋាភិបាលចាត់វិធានការ
(VOVWORLD) - គិតត្រឹមថ្ងៃទី ១៣ ខែតុលា អ្នកវិទ្យាសាស្ត្រជិត ៤០០ នាក់នៅលើពិភពលោកបានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមដើម្បីដាស់តឿនឲ្យរដ្ឋាភិបាលនៅលើពិភពលោកចាត់វិធានការបន្ទាន់ដោយសំដៅទប់ទល់នឹងការប្រែប្រួលអាកាសធាតុ ព្រមទាំងព្រមានថាបើមិនដូច្នេះទេ"ផលវិបាកដែលមិនអាចប៉ាន់ស្មានទុកជាមុន" បាននឹងកើតឡើងចំពោះមនុស្សជាតិ។
នៅក្នុងសេចក្តីថ្លែងការណ៍រួមដូចពោលខាងលើនេះ អ្នកវិទ្យាសាស្ត្រខាង ស្រាវជ្រាវអំពីអាកាសធាតុ អ្នកជំនាញផ្នែករូបវិទ្យានិងជីវវិទ្យា វិស្វករ និងវិទ្យាសាសាស្ត្រក្នុងវិស័យផ្សេងទៀតមកពីប្រទេសយ៉ាងហោចណាស់ ២០ បានសម្តែងការព្រួយបារម្ភអំពីស្ថានភាពបម្រែបម្រួលអាកាសធាតុនៅលើផែនដីនាពេលបច្ចុប្បន្ននេះ។ អ្នកជំនាញក៏បានបង្ហាញការគាំទ្រដល់ក្រុមបាតុករដោយសន្តិវិធី ពីទីក្រុង Amsterdam (ប្រទេសហូល្លង់) ដល់ទីក្រុង Melbourne (ប្រទេសអូស្ត្រាលី)៕