ប្រើប្រាស់បច្ចេកវិទ្យាខ្ពស់ ដើម្បីបម្រើដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម
(VOVWORLD) - ប្រតិភូជាង ១២០ នាក់បានចុះឈ្មោះ សួរដេញដោលរដ្ឋមន្ត្រី ដែលជាចំនួនប្រតិភូច្រើនជាងគេ បានចុះឈ្មោះសួរដេញដោលរដ្ឋមន្ត្រីក្នុងរយៈពេលជាង១ថ្ងៃកន្លងមក។
ទិដ្ឋភាពនៃកិច្ចប្រជុំនាព្រឹកថ្ងៃទី ៧ ខែមិថុនា (រូបថត៖ Minh Duc/TTXVN) |
បន្តសកម្មភាពឃ្លាំមើលរបស់រដ្ឋសភានីតិកាលទី ១៥ នាព្រឹកថ្ងៃទី៧ មិថុនា នៅវិមានរដ្ឋសភា គណៈប្រតិភូដែលចូលរួមសម័យប្រជុំលើកទី៥ បានដំណើរការសម័យសួរដេញដោលចំពោះរដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាលោក Huynh Thanh Dat។ ប្រតិភូជាង ១២០ នាក់បានចុះឈ្មោះ សួរដេញដោលរដ្ឋមន្ត្រី ដែលជាចំនួនប្រតិភូច្រើនជាងគេ បានចុះឈ្មោះសួរដេញដោលរដ្ឋមន្ត្រីក្នុងរយៈពេលជាង១ថ្ងៃកន្លងមក។ បញ្ហាដែលត្រូវបានចោទសួរគឺផ្តោតជុំវិញដំណោះស្រាយបច្ចេកវិទ្យាលោតផ្លោះ និងការអភិវឌ្ឍទីផ្សារបច្ចេកវិទ្យារបស់វៀតណាម។
រដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា Huynh Thanh Dat បានឲ្យដឹងថា ក្នុងប៉ុន្មានឆ្នាំកន្លងមកនេះ បច្ចេកវិទ្យាថ្មី និងជឿនលឿនជាច្រើនត្រូវបានអនុវត្តន៍ ដែលនាំមកនូវប្រសិទ្ធភាពក្នុងវិស័យថែទាំសុខភាព ទូរគមនាគមន៍ និងដឹកជញ្ជូន។ ផ្នែកមួយចំនួនមានការប្រកួតប្រជែងជាលក្ខណៈអន្តរជាតិ និងចូលរួមយ៉ាងស៊ីជម្រៅនៅក្នុងខ្សែសង្វាក់តម្លៃផលិតកម្ម ផលិតផលដែលមានគុណសម្បត្តិប្រកួតប្រជែង។
យ៉ាងណាមិញ ដើម្បីឈានឆ្ពោះទៅរកការអភិវឌ្ឍន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា យោងតាមលោករដ្ឋមន្ត្រី កត្តាស្នូលមួយគឺការទាក់ទាញធនធានមនុស្សដែលមានទេពកោសល្យ។ ទន្ទឹមនឹងការទាក់ទាញធនធានមនុស្ស វៀតណាមក៏ត្រូវជំរុញការបង្កើតបរិយាកាសច្នៃប្រឌិតបែបវិទ្យាសាស្ត្រផងដែរ។ យោងតាមលោករដ្ឋមន្ត្រី Huynh Thanh Dat មជ្ឈមណ្ឌលច្នៃប្រឌិតជាតិ ត្រូវបានបង្កើតឡើងនៅតំបន់ Hoa Lac នៃទីក្រុងហាណូយ។ តាមរយៈការស្ទង់មតិ មជ្ឈមណ្ឌលមានគំរូ និងវិធីជាច្រើនគួរជាទីសិក្សានិងផ្សព្វផ្សាយទៅកាន់មជ្ឈមណ្ឌលនៅតាមមូលដ្ឋាននានា។ “ក្រសួងបានបង្កើត និងបញ្ចប់គម្រោងបង្កើតមជ្ឈមណ្ឌលឧបត្ថម្ភការច្នៃប្រឌិត និងការចាប់ផ្តើមធុរកិច្ចថ្មីថ្នាក់ជាតិ នៅក្នុងទីក្រុងចំនួន ៣ គឺទីក្រុងហាណូយ ទីក្រុង Da Nang និងទីក្រុងហូជីមិញ ដែលរំពឹងថា នឹងចេញសេចក្តីសម្រេចចិត្តបង្កើតមជ្ឈមណ្ឌលទាំង ៣ នេះនៅខែមិថុនា ឬដើមខែកក្កដា។ មជ្ឈមណ្ឌលទាំងនេះត្រូវបានបង្កើតឡើងក្នុងគោលបំណងទាញយកធនធានក្នុងមូលដ្ឋាន សម្រាប់ការច្នៃប្រឌិត គោលបំណងដើម្បីអនុវត្តគំរូសាកល្បងគោលនយោបាយនៅក្នុងតំបន់ដែលមិនទាន់មានបទប្បញ្ញត្តិ ដើម្បីលើកទឹកចិត្តដល់ការច្នៃប្រឌិត ធ្វើជាមូលដ្ឋានសម្រាប់ការប្រមូលបទពិសោធន៍ ការចម្លង ឬកែសម្រួលទាន់ពេលវេលានូវគោលនយោបាយ និងគំរូ ដែលលាតត្រដាងអនុវត្តន៍ក្នុងវិសាលភាពថ្នាក់ជាតិ”។
លើសពីនេះទៅទៀត នាពេលបច្ចុប្បន្ន ការអនុវត្តបច្ចេកវិទ្យាខ្ពស់ក្នុងការផលិតកសិកម្មក៏ត្រូវបានលើកកម្ពស់ផងដែរ។ ស្ថិតិបង្ហាញថា សាជីវកម្មវៀតណាមជាច្រើនបានអនុវត្តកសិកម្មបច្ចេកវិទ្យាខ្ពស់សម្រាប់ការអភិវឌ្ឍន៍; សហគ្រាសប្រមាណ ២០០ កំពុងអនុវត្តកសិកម្មបច្ចេកវិទ្យាខ្ពស់ សហករណ៍ជិត ២០០០ កំពុងអនុវត្តកសិកម្មបច្ចេកវិទ្យាខ្ពស់។ល។