ប្រព័ន្ធ RFID នឹងដាក់ឲ្យសកម្មភាពនៅមណ្ឌាឧស្សាហកម្មរួម Kaesong
|
ប្រព័ន្ធអត្តសញ្ញាណប័ណ្ណតាមរយៈរលកអាកាសវិទ្យុ (RFID) តាមបណ្ដោយ ខ្សែព្រំដែនរវាងកូរ៉េខាងត្បូងនិងសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េនឹង ដាក់ឲ្យសកម្មភាពនាចុងខែ មករា នេះ។ (Image: Vietnam+) |
(VOVworld) – នាថ្ងៃទី ១៣ មករា ក្រសួងសម្របសម្រួលកូរ៉េខាងត្បូងបានឲ្យដឹងថា៖ ប្រព័ន្ធអត្តសញ្ញាណប័ណ្ណតាមរយៈរលកអាកាសវិទ្យុ (RFID) តាមបណ្ដោយខ្សែព្រំដែន
រវាងកូរ៉េខាងត្បូងនិងសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េនឹង ដាក់ឲ្យសកម្ម
ភាពនាចុងខែ មករា នេះ។ ប្រព័ន្ធ RFID ត្រូវបានបង្កើតគឺសំដៅបង្កលក្ខណៈងាយស្រួល
សំរាប់ដំណើរទៅមកនិងការជញ្ជូនវត្ថុធាតុទៅកាន់មណ្ឌល ឧស្សាហកម្មរួម Keasong។ ថ្លែងមតិក្នុងសន្និសីទកាសែតមួយ អ្នកនាំពាក្យនៃក្រសួងសម្របសម្រួលកូរ៉េខាងត្បូង
លោក Kim Eui-do ឲ្យដឹងថា៖ ការកសាង ប្រព័ន្ធ RFID នឹងដាក់ក្នុងសកម្មភាពសកល្បង
ក្នុងរយៈពេល ២ សប្តាហ៍ខាងមុខ។ ប្រព័ន្ធនេះនឹងអនុញ្ញាតឲ្យបុគ្គលិកមានសមត្តកិច្ចនៃ
ប្រទេសទាំង ២ ទៅមកឆ្លងតំបន់គ្មានយោធា (DMZ) រវាងកូរ៉េខាងត្បូងនិងសាធារណៈ
រដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ។ RFID ត្រូវបានចាត់ទុកនឹងនាំមកក្តីសង្ឃឹមអំពីការ
ចាប់ផ្តើមការរៀបចំសន្និសីទសំរាប់វិនិយោកិនបរទេសនៅមណ្ឌលឧស្សាហកម្មរួម Keasong ឡើងវិញ៕