ប្រព័ន្ធ THAAD នៅកូរ៉េខាងត្បូងត្រូវបានដាក់ឲ្យដំណើរការ
(VOVWORLD) - នាថ្ងៃទី២ ឧសភា មជ្ឈដ្ឋានមន្ត្រីយោធានៃកងកម្លាំងអាមេរិកប្រចាំនៅកូរ៉េខាងត្បូង (USFK) អះអាងថា ប្រព័ន្ធការពារកាំជ្រួចរយៈកម្ពស់ខ្ពស់ ដំណាក់កាលចុងក្រោយ (THAAD) ដែលវ៉ាស៊ីនតោនដាក់ពង្រាយនៅកូរ៉េខាង ត្បូងនោះ បានចាប់ផ្ដើមដាក់ឲ្យដំណើរការហើយ។
រថយន្តដឹកជញ្ជូនឧបករណ៍ប្រព័ន្ធ THAAD ចូលក្នុងតំបន់ Seongju នាថ្ងៃទី២៦ មេសា
(រូបថត៖AFP/TTXVN) |
(VOVworld) - នាថ្ងៃទី២ ឧសភា មជ្ឈដ្ឋានមន្ត្រីយោធានៃកងកម្លាំងអាមេរិកប្រចាំ នៅកូរ៉េខាងត្បូង (USFK) អះអាងថា ប្រព័ន្ធការពារកាំជ្រួចរយៈកម្ពស់ខ្ពស់ ដំណាក់កាលចុងក្រោយ (THAAD) ដែលវ៉ាស៊ីនតោនដាក់ពង្រាយនៅកូរ៉េខាង ត្បូងនោះ បានចាប់ផ្ដើមដាក់ឲ្យដំណើរការហើយ។ក្នុងសេចក្ដីប្រកាសមួយ អ្នកនាំពាក្យ USFK វរសេនីយ៍ Rob Manning លើកច្បាស់ថា USFK បានបញ្ជាក់ថា ប្រព័ន្ធ THAAD ត្រូវបានដាក់ឲ្យដំណើរការហើយមានសមត្ថភាពវាយទម្លាក់កាំជ្រួចរបស់ ស.ប.បកូរ៉េ ដើម្បីការពារកូរ៉េខាងត្បូង។តាមលោក Manning ថា ប្រព័ន្ធនេះនឹងត្រូវ បានធ្វើបច្ចុប្បន្នភាពនាចុងឆ្នាំនេះ នៅពេលឧបករណ៍បំពេញបន្ថែមត្រូវបានបញ្ជូនទៅ កាន់កូរ៉េខាងត្បូង៕