ប្រព័ន្ធគ្រប់គ្រងជាតិអំពីវ៉ាក់សាំងរបស់វៀតណាមទទួលបានបទដ្ឋានរបស់WHO
|
ឧបនាយករដ្កមន្ត្រី Vu Duc Dam ថ្លែងមតិក្នុងពិធី (រូបថតៈ suckhoedoisong.vn/) |
(VOVworld)-នាថ្ងៃទី២២មិថុនានៅទីក្រុងហាណូយ ក្រសួងសុខាភិបាលវៀត
ណាម បានរៀបចំពិធីទទួលស្គាល់ ប្រព័ន្ធគ្រប់គ្រងជាតិអំពីវ៉ាក់សាំងរបស់
វៀតណាមទទួលបានបទដ្ឋានរបស់អង្គការសុខភាពពិភពលោក (WHO)។ ថ្លែង
មតិនៅក្នុងពិធី ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាមលោក Vu Duc Dam បាន
ឲ្យ ដឹងថា ដោយមានចំនួនប្រជាជនជាង៩០លាននាក់និងចំនួនប្រជាជននៅបន្ត
កើន ឡើង ថែមទៀត ដោយហេតុនេះ ការធារនារដើម្បីអាចផ្គតផ្គង់វ៉ាកសាំង
សម្រាប់កម្មវិធី ចាក់ វ៉ាកសាំងបង្ការរោគបើកទូលាយក្នុងប្រទេស និងចូលរួមការ
ផ្គត់ផ្គង់វ៉ាកសាំង ទៅ កាន់ពិភពលោកជាការងារពោរពេញទៅដោយអត្ថន័យ។
វៀតណាមមានកិត្តិ យស ដែលប្រព័ន្ធគ្រប់គ្រងជាតិអំពីវ៉ាក់សំាងទទួលបានបទ
ដ្ឋានរបស់ WHO ។
តាមរបាយការ៍របស់ក្រសួងសុខាភិបាល វៀតណាមកំពុងផលិតវ៉ាកសាំង ចំនួន១០ប្រភេទលើ១២ ក្នុងកម្មវិធីចាក់វ៉ាកសាំងបង្ការរោគបើកទូលាយ និងកំពុង ដំណើរការសាកពិសោធផងដែរ៕