ប្រព័ន្ធនយោបាយទាំងមូលត្រូវចូលរួមក្នុងការធានាឲ្យបាននូវសុវត្ថិភាពម្ហូបអាហារ

ប្រព័ន្ធនយោបាយទាំងមូលត្រូវចូលរួមក្នុងការធានាឲ្យបាននូវសុវត្ថិភាពម្ហូបអាហារ - ảnh 1
នាយករដ្ឋមន្ត្រីសំណូមពរឲ្យអ្នកដឹកនាំរដ្ឋអំណាចតំបន់ត្រូវមានការ
ទទួលខុសត្រូវប្រសិនបើទុកឲ្យកើត មានឡើងបទល្មើសលើតំបន់


(VOVworld)- ប្រព័ន្ធនយោបាយទាំងមូលត្រូវចូលរួមក្នុងការធានាឲ្យបាននូវសុវត្ថិ
ភាពម្ហូបអាហារ។ នេះជាការអះអាងរបស់នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម​
លោក Nguyen Xuan Phuc នៅក្នុងសន្និសីទ Online ទូទាំងប្រទេសស្តីពីការ បង្កើន
កិច្ចការធានាសុវត្ថិភាពម្ហូបអាហារដែលប្រព្រឹត្តទៅនាថ្ងៃទី២៧ មេសានៅទីក្រុង
ហាណូយ។​ថ្លែងមតិបញ្ចប់សន្និសីទ លោក Nguyen Xuan Phuc បានលើកច្បាស់
ថា សវត្ថិភាពម្ហូបអារហារ មិនត្រឹមតែប៉ះពាល់ដល់ពួជអំបូរតែ ប៉ុណ្ណោះ ថែម
ទាំងជាកិត្យានុភាពរបស់ប្រទេសជាតិទៀតផង។ ដោយហេតុនេះ លោកនាយក
រដ្ឋមន្ត្រីបានសុំឲ្យក្រសូងស្ថាប័នគ្រប់ជាន់ថ្នាក់ អនុវត្តភារកិច្ចស្នូល មួយចំនួននា
ពេលខាងមុខ។​មុនបង្អស់គឺប្រព័ន្ធនយោបាយទាំងមូលត្រូវចូល ក្នុងកិច្ចការនេះ
ប្រកបដោយប្រសិទ្ធិភាព។ ទីពីរគឺត្រូវកំណត់ច្បាស់ភារកិច្ចគ្រប់ គ្រង ជាពិសេស
ការទទួលខុសត្រូវរបស់បុគ្គលចំពោះបទល្មើសអំពីសុវត្ថិភាព ម្ហូប អាហារ។​អ្នក ដឹកនាំរដ្ឋអំណាចតំបន់ត្រូវមានការទទួលខុសត្រូវប្រសិនបើទុកឲ្យកើត មានឡើង បទល្មើសលើតំបន់។  នាយករដ្ឋមន្ត្រីរដ្ឋាភិបាល លោក Nguyen Xuan Phuc ក៏បាន ផ្តល់អនុសសាន៍ឲ្យស្ថាប័នឃោសនានានាចូលរួមផ្សព្វផ្សាយព័ត៌មានយ៉ាងសកម្ម និងគ្រប់គ្រាន់អំពីកិច្ចការនេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ