ប្រព័ន្ធនយោបាយទាំងមូលផ្តល់អាទិភាពខ្ពស់បំផុតសម្រាប់ការជំនះពុះពារលើផលវិបាកដោយសារព្យុះទីហ្វុង Yagi

(VOVWORLD) - នៅក្នុងកិច្ចប្រជុំនេះ ការិយាល័យនយោបាយបានស្តាប់របាយការណ៍អំពីការខូចខាតដែលបណ្តាលមកពីព្យុះទីហ្វុង Yagi។ នេះជាព្យុះដែលមានកម្លាំងខ្លាំង និងបង្កផលវិបាកយ៉ាងធំធេង ការខូចខាតទ្រព្យសម្បត្តិ លើសពីព្យុះផ្សេងៗ។

ប្រព័ន្ធនយោបាយទាំងមូលផ្តល់អាទិភាពខ្ពស់បំផុតសម្រាប់ការជំនះពុះពារលើផលវិបាកដោយសារព្យុះទីហ្វុង Yagi - ảnh 1អគ្គលេខាបក្ស ប្រធានរដ្ឋ តូឡឹម អញ្ជើញធ្វើជាអធិបតីក្នុងកិច្ចប្រជុំការិយាល័យនយោបាយនៅរសៀលថ្ងៃទី៩ ខែកញ្ញា (រូបថត៖ VOV)

នៅចំពោះមុខការវិវឌ្ឍន៍ដ៏ស្មុគស្មាញនៃព្យុះទីហ្វុង Yagi (វៀតណាមហៅថាព្យុះលេខ ៣) និងផលវិបាកបណ្តាលពីព្យុះនេះ នារសៀលថ្ងៃទី ៩ ខែកញ្ញា នៅទីក្រុងហាណូយ អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម បានអញ្ជើញដឹកនាំកិច្ចប្រជុំការិយាល័យនយោបាយ ដើម្បីស្តាប់របាយការណ៍និងផ្តល់សេចក្តីណែនាំស្តីពីកិច្ចការបន្ទាន់ដែលត្រូវធ្វើភ្លាមៗ ដើម្បីជំនះផលវិបាកនិងស្ថិរភាពជីវភាពរស់នៅរបស់ប្រជាជន ដែលរងផលប៉ះពាល់ដោយសារខ្យល់ព្យុះ។

នៅក្នុងកិច្ចប្រជុំនេះ ការិយាល័យនយោបាយបានស្តាប់របាយការណ៍អំពីការខូចខាតដែលបណ្តាលមកពីព្យុះទីហ្វុង Yagi។ នេះជាព្យុះដែលមានកម្លាំងខ្លាំង និងបង្កផលវិបាកយ៉ាងធំធេង ការខូចខាតទ្រព្យសម្បត្តិ លើសពីព្យុះផ្សេងៗ។

អញ្ជើញថ្លែងមតិបញ្ចប់កិច្ចប្រជុំ តាងនាមការិយាល័យនយោបាយ អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម បានសង្កត់ធ្ងន់ថា ការជំនះពុះពារលើផលវិបាកដែលបង្កឡើងដោយព្យុះទីហ្វុង Yagi គឺជាការងារបន្ទាន់ក្នុងសប្តាហ៍នេះ ហើយសម្រាប់ប្រព័ន្ធនយោបាយទាំងមូល គួរតែត្រូវបានផ្តល់អាទិភាពខ្ពស់បំផុត។ ការិយាល័យនយោបាយ និងលេខាធិការដ្ឋានបានចែករំលែកជាមួយស្ថាប័ន អង្គភាព មូលដ្ឋាន គ្រួសារ និងប្រជាពលរដ្ឋដែលរងការខូចខាតដោយសារខ្យល់ព្យុះ ហើយបានកោតសរសើរចំពោះរដ្ឋាភិបាល នាយករដ្ឋមន្ត្រី និងកងកម្លាំងយោធា ប៉ូលិស ក្រសួងមុខងារ ជាពិសេសស្ថាប័នសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ ក្នុងនោះមានវិទ្យុសម្លេងវៀតណាម កំពុងតែដឹកនាំយ៉ាងជិតស្និទ្ធ  ប្រមូលផ្តុំកម្លាំងឆ្លើយតបពីចម្ងាយជាមួយព្យុះ។ អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម បានសង្កត់ធ្ងន់ថា៖ “កងកម្លាំង ជាពិសេសកម្លាំងកងទ័ព ប៉ូលីស ភ្នាក់ងារព្យាករណ៍អាកាសធាតុ កសិកម្មជនបទ ការដឹកជញ្ជូន អគ្គិសនី ទីភ្នាក់ងារសារព័ត៌មាន ទូរទស្សន៍វៀតណាម វិទ្យុសម្លេងវៀតណាម បានតាមដានយ៉ាងម៉ត់ចត់ និងខ្លាំងក្លាក្នុងការដឹកនាំ និងប្រមូលផ្តុំកម្លាំងអតិបរមា ឆ្លើយតបយ៉ាងសកម្ម រួមទាំងការព្យាករណ៍ដោយម្ចាស់ការ ឆ្លើយតបទាន់ពេល និងពីចម្ងាយ ដើម្បីជំនះនូវផលវិបាកដែលបណ្តាលមកពីខ្យល់ព្យុះ។ វិទ្យុសម្លេងវៀតណាម បន្តធ្វើបច្ចុប្បន្នភាពរៀងរាល់ម៉ោង និងរាល់ថ្ងៃ ហើយផ្សព្វផ្សាយព័ត៌មានយ៉ាងទូលំទូលាយ”

ដោយលើកឡើងពីដំណោះស្រាយដែលត្រូវចាត់វិធានការជាបន្ទាន់ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានស្នើដល់គ្រប់កម្រិតនិងគ្រប់វិស័យ បន្តយកចិត្តទុកដាក់ខ្ពស់លើការអនុវត្តផែនការ និងដំណោះស្រាយដើម្បីជំនះផលវិបាកដែលបណ្តាលមកពីព្យុះ។ លើសពីនេះ ត្រូវបន្តគៀងគរការរួមដៃពីសង្គមទាំងមូលនិងការគាំទ្រពីប្រជាពលរដ្ឋជាច្រើនទូទាំងប្រទេស ក្នុងដំណើរការជំនះផលវិបាកនៃទឹកជំនន់ និងផលប៉ះពាល់នៃខ្យល់ព្យុះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ