ប្រព័ន្ធនយោបាយវៀតណាមទាំងមូលនឹងធ្វើអស់ពីកម្លាំងកាយចិត្តរបស់ខ្លួនដើម្បីអភិវឌ្ឍន៍អប់រំ

ប្រព័ន្ធនយោបាយវៀតណាមទាំងមូលនឹងធ្វើអស់ពីកម្លាំងកាយចិត្តរបស់ខ្លួនដើម្បីអភិវឌ្ឍន៍អប់រំ - ảnh 1
នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung និងបណ្ដាសិស្សានុសិស្ស​ដណ្ដើមបានរង្វាន់ខ្ពស់ក្នុងការប្រឡង Olympic និង ការប្រឡងចូលមហាវិទ្យាល័យ ឆ្នាំ ២០១៣(baobacgiang.com.vn)

(VOV)_ថ្លែងមតិនៅក្នុងពិធីស្ងើចសរសើរសិស្សានុសិស្សចំនួន៥៧នាក់ ​ដណ្ដើម
បាន​រង្វាន់ខ្ពស់ក្នុងការប្រឡង Olympic និង ការប្រឡងចូល​មហា​វិទ្យាល័យ ឆ្នាំ ២០១៣ ​ដែលត្រូវបានប្រព្រឹត្តទៅ នាយប់ថ្ងៃទី ៣ តុលា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រី
វៀតណាម លោក Nguyen Tan Dung បានសង្កត់​ធ្ងន់​ថា÷ ការអភិវឌ្ឍន៍របស់ជនជាតិ១
 ប្រទេស១ ​គឺផ្អែកទៅលើការយល់ដឹង និងធ្វើសកម្មភាពត្រឹមត្រូវ គោលបំណង ​និង​ការខំប្រឹងប្រែងឈានទៅមុខរបស់វិទ្យាសាស្ត្រ បច្ចេកវិទ្យា។ នាយករដ្ឋមន្ត្រី Nguyen
Tan Dung ក៏បានលើកច្បាសថា÷​បក្ស រដ្ឋ និងប្រព័ន្ធនយោបាយទាំងមូលនឹងធ្វើ​អស់ពីកម្លាំងកាយចិត្តរបស់ខ្លួន ដើម្បីជំរុញការអភិវឌ្ឍន៍ខឿនអប់រំ បណ្ដុះបណ្ដាល
ប្រកបដោយលឿននិង​ចីរភាព និងលោកក៏បានសង្កត់ធ្ងន់ថា÷នេះគឺជាការលោត
ផ្លោះមួយក្នុងយុទ្ធ​សាស្ត្រកសាងនិងការពារមាតុប្រទេស÷

          “ ក្នុងរយះពេលប៉ុន្មានថ្ងៃនេះ សន្និបាតលើកទី ៨ គណះកម្មាធិការមជ្ឈឹម​បក្ស កំពុងប្រមូលផ្តុំពិភាក្សាអំពីសេចក្ដីព្រាងគំរោងការណ៍÷​ផ្លាស់ប្តូរជាសារវ័ន្ត ​លើគ្រប់វិស័យខឿនអប់រំ និងបណ្ដុះបណ្ដាល ឆ្លើយតបនឹងតម្រូវការ ឧស្សាហូប​នីយកម្ម ទំនើបភាវូបនីយកម្ម ក្នុងលក្ខណះខឿនសេដ្ឋកិច្ចទីផ្សារ ​តាមទិសសង្គម​និយម និងធ្វើសមាហរណកម្មអន្តរជាតិ។ យើងត្រូវផ្លាស់ប្តូរថ្មីការត្រិះរិះអប់រំ ​ផ្លាស់ប្តូរថ្មីការគ្រប់គ្រងអប់រំ ដើម្បីបណ្ដុះបណ្ដាលមនុស្សវៀតណាមអភិវឌ្ឍន៍
លើគ្រប់វិស័យ៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ