ប្រព័ន្ធផ្សព្វផ្សាយ ស.ប.ប.ក រិះគន់កូរ៉េខាងត្បូង អំពី​ភាពជាប់គាំង​ក្នុងទំនាក់​ទំនងរវាងប្រទេសកូរ៉េទាំងពីរ

(VOVWORLD) -ក្រសួងបង្រួមបង្រួមជាតិកូរ៉េខាងត្បូងបានរាយការណ៍ទៅសភាអំពីផែនការជំរុញទំនាក់ទំនងជាមួយ ស.ប.ប.ក ដោយខិត្តខំប្រឹងប្រែងអនុវត្តន៍ជាក់ស្ដែងនូវដំណើរទស្សនកិច្ចទៅកាន់ទីក្រុងសេអ៊ូលរបស់ថ្នាក់ដឹកនាំ ស.ប.ប.ក លោក Kim Jong –un និងរៀបចំកិច្ចប្រជុំកំពូលអន្តរកូរ៉េជាប្រចាំ។
ប្រព័ន្ធផ្សព្វផ្សាយ ស.ប.ប.ក រិះគន់កូរ៉េខាងត្បូង អំពី​ភាពជាប់គាំង​ក្នុងទំនាក់​ទំនងរវាងប្រទេសកូរ៉េទាំងពីរ - ảnh 1 ថ្នាក់ដឹកនាំ ស.ប.ប.ក និងកូរ៉េខាងត្បូង (រូបថត៖ vnanet.vn)

នាថ្ងៃទី ៩ ខែមេសា គេហទំព័រ Urriminzokkiri របស់ ស.ប.ប.ក បានរិះគន់លើផែនការរបស់កូរ៉េខាងត្បូងស្ដីពីការអភិវឌ្ឍទំនាក់ទំនងអន្តរកូរ៉េក្នុងឆ្នាំ ២០១៩ គឺ "មិនពិត" និង "គ្មានតំលៃ"  ព្រមទាំងចាត់ទុកថា ទំនាក់ទំនងរវាងប្រទេសកូរ៉េទាំងពីរកំពុងជាប់គាំង ដោយសារទីក្រុងសេអ៊ូលរងសម្ពាធពីទីក្រុងវ៉ាស៊ីនតោន និងភាគីអភិរក្សនិយមនៅកូរ៉េខាងត្បូង។

តាមទីភ្នាក់ងារព័ត៌មានយ៉ុនហាបថា កាលពីខែមិនា ក្រសួងបង្រួមបង្រួមជាតិកូរ៉េខាងត្បូងបានរាយការណ៍ទៅសភាអំពីផែនការជំរុញទំនាក់ទំនងជាមួយ ស.ប.ប.ក ដោយខិត្តខំប្រឹងប្រែងអនុវត្តន៍ជាក់ស្ដែងនូវដំណើរទស្សនកិច្ចទៅកាន់ ទីក្រុងសេអ៊ូលរបស់ថ្នាក់ដឹកនាំ ស.ប.ប.ក លោក Kim Jong –un និងរៀបចំកិច្ចប្រជុំកំពូលអន្តរកូរ៉េជាប្រចាំ។

អត្ថបទសរសេររបស់ គេហទំព័រ Urriminzokkiri ត្រូវបានបង្ហោះ ១ ថ្ងៃ ក្រោយពីលោក Kim Yeon-chul ចូលកាន់តំណែងជារដ្ឋមន្ត្រីបង្រួបបង្រួមជាតិកកូរ៉េខាងត្បូង ព្រមទាំងសន្សាថានឹងប្រើប្រាស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអន្តរកូរ៉េធ្វើជាកាតាលីករ ដើម្បីជំរុញដំណើរការសន្តិភាពជាមួយ ស.ប.ប.ក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ