ប្រព័ន្ធផ្សព្វផ្សាយកម្ពុជានិងអាមេរិកផ្សាយព័ត៌មានអំពីការរួមវិភាគទានរបស់អតីតប្រធានរដ្ឋវៀតណាម លោក Le Duc Anh

(VOVWORLD) -គេហទំព័រ Freshnews - ជាគេហទំព័រមួយដែលមានមិត្តអ្នកអានច្រើនបំផុតនៅកម្ពុជាបានអះអាងថា អតីតប្រធានរដ្ឋវៀតណាម លោក Le Duc Anh ធ្លាប់ជាមេទ័ពដឹកនាំកងទ័ពវៀតណាមជួយកម្ពុជាផ្ដួលរលំរបបប្រល័យពូជសាសន៍ប៉ុលពត។

នាថ្ងៃទី ៣ ខែឧសភា ប្រព័ន្ធផ្សព្វផ្សាយកម្ពុជាបានផ្សាយព័ត៌មានជាច្រើនអំពីមរណភាពរបស់ អតីតប្រធានរដ្ឋ នាយឧត្តមសេនីយ៍ លោក Le Duc Anh និងរាល់ការរួមវិភាគទានរបស់លោកក្នុងបុព្វហេតុបដិវត្តន៍របស់វៀតណាម ក៏ដូចជាជួយរំដោះប្រជាជនកម្ពុជា ចេញពីរបបប្រល័យពូជសាសន៍ប៉ុលពត។

គេហទំព័រ Freshnews - ជាគេហទំព័រមួយដែលមានមិត្តអ្នកអានច្រើនបំផុតនៅកម្ពុជាបានអះអាងថា អតីតប្រធានរដ្ឋវៀតណាម លោក Le Duc Anh ធ្លាប់ជាមេទ័ពដឹកនាំកងទ័ពវៀតណាមជួយកម្ពុជាផ្ដួលរលំរបបប្រល័យពូជសាសន៍ប៉ុលពត។ គេហទំព័រ Freshnews ក៏បានរំលឹកអំពីការរួមវិភាគទានរបស់អតីតប្រធានរដ្ឋ នាយឧត្តមសេនីយ៍ លោក Le Duc Anh ក្នុងការតស៊ូរំដោះវៀតណាមខាងត្បូង ឯកភាពប្រទេសជាតិ។

ទន្ទឹមនឹងនេះ កាសែតភ្នំពេញប៉ុស្តិ៍ បានផ្សាយព័ត៌មានលើទំព័រទីមួយអំពី មរណៈភាពរបស់អតីតប្រធានរដ្ឋ នាយឧត្តមសេនីយ៍ លោក Le Duc Anh ដោយសង្កត់ធ្ងន់ថា អតីតប្រធានរដ្ឋ លោក Le Duc Anh គឺជាឥស្សរជនលេចធ្លោមួយរូបចំពោះកម្ពុជា ដោយដើតួនាទីជាមេបញ្ជាការកងទ័ពស្ម័គ្រចិត្តវៀតណាម ជួយប្រជាជនកម្ពុជាចេញផុតពីរបបប្រល័យពូជសាសន៍ប៉ុលពតនាឆ្នាំ១៩៧៩។

ក្នុងពេលនោះ កាសែត រស្មីកម្ពុជា ក៏បានផ្សាយជីវប្រវត្តិអំពីជីវិត និងសកម្មភាពបដិវត្តន៍របស់ អតីតប្រធានរដ្ឋ នាយឧត្តមសេនីយ៍ លោក Le Duc Anh។

ចំណែកឯកាសែត Washingtion Post ក៏បានផ្សាយអត្ថបទសរសេរអំពី អតីតប្រធានរដ្ឋ លោក Le Duc Anh ដោយដើរតួនាទីជាមេបញ្ជាការកងទ័ពស្ម័គ្រចិត្តវៀតណាមទៅកាន់កម្ពុជា ជួយផ្ដួលរលំរបបខ្មែរក្រហម ព្រមទាំងជាសាក្សី ក្នុងព្រឹត្តិការណ៍អាមេរិកនិងវៀតណាម បង្កើតទំនាក់ទំនងការទូតផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ