ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើងរិះគន់កូរ៉េខាងត្បូងពីបទរំលោភបំពានលើកិច្ចព្រមព្រៀងអន្តរកូរ៉េ

(VOVWORLD) - ប្រព័ន្ធផ្សព្វផ្សាយរបស់កូរ៉េខាងជើងកាលពីថ្ងៃទី ២៨ ខែឧសភា បានរិះគន់លើផែនការទិញមីស៊ីសពីអាមេរិករបស់កូរ៉េខាងត្បូង ដោយបានចាត់ទុកនេះគឺជា បញ្ហាប្រឈមជាសាធារណៈចំពោះកិច្ចព្រមព្រៀងអន្តរកូរ៉េស្តីពីការកាត់បន្ថយភាពតានតឹងផ្នែកយោធា។
ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើងរិះគន់កូរ៉េខាងត្បូងពីបទរំលោភបំពានលើកិច្ចព្រមព្រៀងអន្តរកូរ៉េ - ảnh 1 ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើងរិះគន់កូរ៉េខាងត្បូងពីបទរំលោភបំពានលើកិច្ចព្រមព្រៀងអន្តរកូរ៉េ

កាលពីដើមខែនេះ ក្រសួងការបរទេសអាមេរិកបានបើកចំហរលទ្ធភាពនៃការលក់   មីស៊ីលប្រភេទ SM-2 Block IIIB និងសម្ភារៈពាក់ព័ន្ធនានា ដែលមានទឹកប្រាក់ជិត ៣១៤ លានដុល្លារអាមេរិកសំរាប់ប្រទេសកូរ៉េខាងត្បូង ព្រមទាំងបានបញ្ចុះបញ្ចូលឲ្យរដ្ឋសភាអាមេរិកអនុម័តលើការធ្វើពាណិជ្ជកម្មនេះ។ គួរបញ្ជាក់ថាគេហទំព័រឃោសនារបស់កូរ៉េខាងជើង Uriminzokkiri បានវាយតម្លៃថាកិច្ចព្រមព្រៀងខាងលើនេះគឺជាទង្វើថ្មីបំផុតនៅក្នុង "អំពើបង្កហេតុ" ជាបន្តបន្ទាប់ ព្រមទាំងអះអាងថា ផែនការនេះកំពុងគំរាមកំហែងដល់សន្តិភាព ស្ថិរភាព និងសុខសន្តិភាពនៅលើឧបទ្វីបកូរ៉េផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ