ប្រព័ន្ធផ្សព្វផ្សាយចិនបានព្យាករណ៍ពីទីកន្លែងធ្លាក់ចុះនៃបំណែករបស់មីស៊ីល Chang Zheng 5B
(VOVWORLD) - បំណែករបស់មីស៊ីល Chang Zheng 5B ដែលត្រូវបានបាញ់បង្ហោះ ដើម្បីបញ្ជូនស្ថានីយ៍អវកាសទៅក្នុងគន្លងតារាវិថីអាចធ្លាក់ចូលដែនសមុទ្រអន្តរជាតិ។
មីស៊ីល Chang Zheng 5B (រូបថត៖ TTXVN) |
នេះគឺជាការអះអាងរបស់កាសែត The Global Times កាលពីថ្ងៃទី ៥ ខេឧសភា ដែលបានដក់ស្រងសម្ដីរបស់លោក Wang Yanan អគ្គនិពន្ធនាយកនៃ ទស្សនាវដ្តីចំណេះដឹងផ្នែកលំហរអវកាស។កាសែតនេះបានដកស្រង់សម្តីរបស់អ្នកជំនាញផ្នែកអវកាសម្នាក់ឈ្មោះ Song Zhongping បានឲ្យដឹងថាបណ្តាញឃ្លាំមើលលំហអាកាសរបស់ចិនកំពុងតាមដានយ៉ាងដិតដល់លើតំបន់ដែលស្ថិតនៅក្នុងគន្លងធ្វើដំណើររបស់មីស៊ីលក៏ដូចជាការរៀបចំផែនការកាត់បន្ថយហានិភ័យសម្រាប់នាវាដែលធ្វើដំណើរតាមសមុទ្រផងដែរ៕