ប្រព័ន្ធផ្សព្វផ្សាយជប៉ុនជូនព័ត៍មានសំខាន់ៗស្តីពីដំណើរទស្សនកិច្ចរបស់អធីរាជជប៉ុននិងមហេសី

ប្រព័ន្ធផ្សព្វផ្សាយជប៉ុនជូនព័ត៍មានសំខាន់ៗស្តីពីដំណើរទស្សនកិច្ចរបស់អធីរាជជប៉ុននិងមហេសី - ảnh 1

(VOVworld)-រូបភាពដែលព្រះចៅអធិរាជជប៉ុននិងមហេសីអាគីហ៊ីតុញញឹម
ចំពោះ​ការទទួលរាក់ទាក់កក់ក្តៅរបស់ប្រជាជនវៀតណាមនោះបានក្លាយទៅ
ជាប្រធានបទ សំខាន់ចុះផ្សាយលើកាសែតជប៉ុននាព្រឹកថ្ងៃទី១មិនា។ ព័ត៌មាន
ស្តីពីដំណើរទស្សន កិច្ចនេះ ត្រូវបានសារព័ត៌មានជប៉ុនជូនដំណឹងតាំងពីយប់
ថ្ងៃទី២៨កុម្ភៈ។ សារព័ត៌ មានជប៉ុនទាំងអស់នេះ សុទ្ធតែលើកត្រដែតនូវដំណើរ
ទស្សនកិច្ចរបស់អធិរាជជប៉ុន និងមហេសីគឺសំដៅពង្រឹងថែមទៀតទំនាក់ទំនង
យ៉ាងល្អប្រសើររវាងប្រទេសទាំងពីរ ។ កាសែត Mainichi បានចុះផ្សាយរូបថត
អនុប្រធានរដ្ឋវៀតណាម លោក ស្រី Dang Thi Ngoc Thinh អញ្ជើញទទួលព្រះ
អង្គនិងមហេសីនៅព្រលានយន្តហោះ Noi Bai នារសៀលថ្ងៃទី២៨កុម្ភៈ។​ កាសែត
 Asahi បានដកស្រង់សន្ទរកថារបស់ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc
ដោយសង្កត់ធ្ងន់ថា “ដំណើរទស្សនកិច្ច វៀតណាមរបស់អធិរាជជប៉ុននិង
មហេសីជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ បើកចេញទំព័រ ថ្មីសម្រាប់ទំនាក់ទំនងមិត្ត
ភាពរវាងប្រទេសទាំងពីរ”។

        ក្នុងពេលជាមួយគ្នានោះ នាយប់ថ្ងៃទី២៨កុម្ភៈ ទូរទស្សន៍រ NHK ជប៉ុនបាន
 បញ្ចាំងរូបថតស្តីពីពិធីទទួលព្រះចៅអធិរាជជប៉ុននិងមហេសីនៅព្រលានយន្ត
ហោះអន្តរជាតិ Noi Bai របស់វៀតណាមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ