ប្រព័ន្ធផ្សព្វផ្សាយជប៉ុនបានចុះផ្សាយយ៉ាងច្បាស់អំពីដំណើរទស្សនកិច្ចនៅវៀតណាមរបស់លោកនាយករដ្ឋមន្រ្តី Suga Yoshihide

(VOVWORLD) - ក្នុងអំឡុងពេលថ្ងៃទី ១៩ និង ២០ ខែតុលា ប្រព័ន្ធផ្សព្វផ្សាយជប៉ុនបានបន្តចុះផ្សាយយ៉ាងច្បាស់អំពីដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្រ្តី Suga Yoshihide មកកាន់ប្រទេសវៀតណាម។ 
ប្រព័ន្ធផ្សព្វផ្សាយជប៉ុនបានចុះផ្សាយយ៉ាងច្បាស់អំពីដំណើរទស្សនកិច្ចនៅវៀតណាមរបស់លោកនាយករដ្ឋមន្រ្តី Suga Yoshihide  - ảnh 1 នាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc និងភរិយារួមជាមួយនាយករដ្ឋមន្រ្តីជប៉ុន Suga Yoshihide និងភរិយា ក្នុងពិធីលាគ្នា (រូបថត៖ TTXVN)

ក្រោមប្រធានបទ “មេដឹកនាំជប៉ុននិងវៀតណាម បានបញ្ជាក់ពីកិច្ច សហប្រតិបត្តិការសេដ្ឋកិច្ច” ទីភ្នាក់ ងារសារព័ត៌មានក្យូដូ នៅថ្ងៃទី ១៩ ខែតុលាបានឲ្យដឹងថា នៅឯកិច្ចពិភាក្សានៅទីក្រុងហាណូយ លោកនាយករដ្ឋមន្រ្តី Suga និងនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានបញ្ជាក់អះអាងពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ។ ថ្លែងទៅកាន់ អ្នកសារព័ត៌មាន បន្ទាប់ពីកិច្ចពិភាក្សា លោកនាយករដ្ឋមន្រ្តី Suga បានពណ៌នាវៀត ណាមជា “កត្តាគន្លឹះក្នុងកិច្ចប្រឹងប្រែងដើម្បីសម្រេចជាក់ស្តែង នូវតំបន់មហាសមុទ្រឥណ្ឌា - ប៉ាស៊ីហ្វិក ប្រកបដោយសេរីភាពនិងបើកចំហរ ព្រមទាំងបានសន្យាថា  ជប៉ុននឹង “បន្តចូលរួមចំណែកដល់សន្តិភាពនិងវិបុលភាពនៃតំបន់នេះ”។

នៅក្នុងព័ត៌មានមួយទៀតដែលមានចំណងជើងថា “លោកនាយករដ្ឋមន្រ្តី Suga បានសន្យាគាំទ្រអាស៊ានក្នុងការបង្កើតគោលការណ៍ យកច្បាប់ជាចម្បង” NHK បានរាយការណ៍ថា លោកនាយករដ្ឋមន្រ្តី Suga បានបញ្ជាក់ថា ប្រទេសជប៉ុននឹងបង្កើនការគាំទ្រដល់ប្រទេសជាសមាជិកអាស៊ាន ដើម្បីបង្កើតគោលការណ៍យកច្បាប់ជាចម្បងសម្រាប់តំបន់នេះ។ លោកនាយករដ្ឋមន្រ្តី Suga បានជ្រើសរើសប្រទេសវៀតណាមនិងឥណ្ឌូនេស៊ីជាទិសដៅសម្រាប់ដំណើរទស្សនកិច្ចក្រៅប្រទេសលើកដំបូងរបស់លោកដើម្បីបង្ហាញពីអាទិភាពក្នុងគោលនយោបាយការបរទេសរបស់ខ្លួន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ