ប្រព័ន្ធផ្សព្វផ្សាយតៃប៉ិ (ចិន) វាយតម្លៃលើឋានៈរបស់វៀតណាមក្នុងឆ្នាំ ២០២២ លើវិស័យផលិតកម្ម
(VOVWORLD) - គេហទំព័រ digitimes.com.tw របស់តៃប៉ិ (ចិន) ទើបបានចុះផ្សាយអត្ថបទវិភាគអំពីស្ថានភាពសេដ្ឋកិច្ចរបស់វៀតណាម ដោយក្នុងនោះ វាយតម្លៃថា ទោះបីជាត្រូវឆ្លងកាត់ឆ្នាំ ២០២១ ពោរពេញដោយការលំបាកក៏ដោយ ក៏សេដ្ឋកិច្ចវៀតណាមនៅតែបន្តរក្សានូវទស្សនវិស័យវិជ្ជមាន ដោយរក្សាឋានៈរបស់ខ្លួនជាមជ្ឈមណ្ឌលផលិតកម្មសកលនៅឆ្នាំ ២០២២។
ខ្សែសង្វាក់ផលិតកម្មម៉ែត្រអេឡិចត្រូនិច (រូបភាព៖ Ngoc Ha/TTXVN) |
យោងតាមអត្ថបទនេះ វៀតណាមជាគោលដៅវិនិយោគដ៏ទាក់ទាញ ដោយសារតម្លៃផលិតកម្មទាប។ ទន្ទឹមនឹងនោះ កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់ (RCEP) ក៏កំពុងជំរុញនិន្នាការនេះផងដែរ។ ជាការពិត ជាមួយនឹងកំណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស និងឋានៈរបស់ប្រទេសជាតិក្នុងពាណិជ្ជកម្មសកល ខ្សែសង្វាក់ផ្គត់ផ្គង់របស់វៀតណាមកំពុងវិវឌ្ឍជាបន្តបន្ទាប់ ហើយក្លាយជាជម្រើសជាទីពេញចិត្តសម្រាប់ផលិតកម្មក្នុងតំបន់។
សេដ្ឋកិច្ចវៀតណាមមានទ្រទ្រង់ជាប់ចំណាត់ថ្នាក់ទី ៤០ លើពិភពលោក និងទី ៤ ក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)។ ក្នុងវិស័យបច្ចេកវិទ្យាព័ត៌មាន (IT) វៀតណាមបានវ៉ាដាច់មហាអំណាចជាច្រើននិងជាប់ចំណាត់ថ្នាក់ក្នុងក្រុមប្រទេសឈានមុខគេលើពិភពលោក លើការផលិតនិងនាំចេញទូរស័ព្ទ។ បើនិយាយពីអេឡិចត្រូនិក វៀតណាមជាប់ចំណាត់ថ្នាក់ទី ៩ លើពិភពលោកក្នុងការនាំចេញនិងបង្កើតផ្នែកទន់ និងជាប់ចំណាត់ថ្នាក់លេខ ៦ ក្នុងវិស័យហ្គេមកុំព្យូទ័រ។ ទិន្នន័យជាច្រើនបង្ហាញថា វិស័យ IT និងផ្សព្វផ្សាយ (ICT) របស់វៀតណាមនៅតែមានការអភិវឌ្ឍ៕