ប្រព័ន្ធផ្សព្វផ្សាយនៃ ស.ប.ប.ក អំពាវនាវអាមេរិកចុះហត្ថលេខាលើសេចក្ដីប្រកាសបញ្ចប់សង្គ្រាមកូរ៉េ
(VOVWORLD) -កាសែតកិច្ចការបរទេសនៃ ស.ប.ប.ក ក៏អំពាវនាវឲ្យបន្តដកបណ្ដាបទដាក់ទណ្ឌកម្មអន្តរជាតិចំពោះព្យុងយ៉ាង ដោយចាត់ទុកថាបទដាក់ទណ្ជកម្មទាំងនេះ និងការកែលម្អទំនាក់ទំនងគឺមិនអាចដើរដំណាល់គ្នាបានឡើយ។
ប្រព័ន្ធផ្សព្វផ្សាយកិច្ចការបរទេសនៃ ស.ប.ប.ក កំពុងបង្កើនសម្ពាធ ដោយអំពាវនាវអាមេរិកចុះហត្ថលេខាលើសេចក្តីប្រកាសបញ្ចប់សង្គ្រាមកូរ៉េ (1950-1953) ក្នុងបរិបទដែលមានពាក្យចចាមអារ៉ាមជាច្រើនអំពីដំណើរទស្សនកិច្ចទៅកាន់ព្យុងយ៉ាងនាពេលខាងមុខរបស់ រដ្ឋមន្រ្តីការបរទេសអាមេរិក លោក Mike Pompeo ។ កាសែតកិច្ចការបរទេសនៃ ស.ប.ប.ក ក៏អំពាវនាវឲ្យបន្តដកបណ្ដាបទដាក់ទណ្ឌកម្មអន្តរជាតិចំពោះព្យុងយ៉ាង ដោយចាត់ទុកថាបទដាក់ទណ្ជកម្មទាំងនេះ និងការកែលម្អទំនាក់ទំនងគឺមិនអាចដើរដំណាល់គ្នាបានឡើយ។
Uriminzokkiri គេហទំព័ររបស់រដ្ឋ ស.ប.ប.ក បានចុះផ្សាយអត្ថបទសរសរចុះថ្ងៃទី ២៣ សីហា បានចាត់ទុកថា សេចក្ដីប្រកាសបញ្ចប់សង្គ្រាមមួយ នឹងបញ្ចប់ការប្រឈមមុខដាក់គ្នាខាងយោធារវាង ស.ប.ប.ក និងអាមេរិក ហើយបង្កើតដំណាក់កាលជឿទុកចិត្តគ្នា និងជឿនលឿនថ្មីក្នុងទំនាក់ទំនងទ្វេភាគី។ អត្ថបទសរសេរនេះក៏បានអះអាងថា សេចក្ដីប្រកាសបញ្ចប់សង្គ្រាមគឺជាជំហានដំបូងឆ្ពោះទៅសន្តិសុខ ក៏ដូចជាសន្តិភាពនៅក្នុងតំបន់ ក៏ដូចជានៅលើ ពិភពលោក។
ក្នុងពេលនេះ គេហទំព័រ Meari របស់រដ្ឋកូរ៉េ នាថ្ងៃដដែល ក៏បានចាត់ទុកថា បណ្កាបទដាក់ទណ្ឌកម្មរបស់អាមេរិក គឺជាហេតុផល បណ្ដាលឲ្យទំនាក់ទំនងទ្វេភាគីធ្លាក់ចូលក្នុងភាពជាប់គាំងផងដែរ៕