ប្រព័ន្ធផ្សព្វផ្សាយនៃសាធារណរដ្ឋប.ប.ក បានលើកឡើងអំពីជំនួបកំពូលជាលើកដំបូង
(VOVWORLD) -ប្រព័ន្ធផ្សព្វផ្សាយនៃសាធារណរដ្ឋប.ប.ក នាថ្ងៃទី ១០ មេសាបានជូនដំណឹងថា៖ ថ្នាក់ដឹកនាំនៃប្រទេសខ្លួន លោក Kim Jong-un នឹងដឹកនាំកិច្ចប្រជុំនៃគណបក្សពលករកូរ៉េខាងជើងនាថ្ងៃទី ៩ មេសា។
ប្រព័ន្ធផ្សព្វផ្សាយនៃសាធារណរដ្ឋប.ប.ក បានលើកឡើងអំពីជំនួបកំពូលជាលើកដំបូង |
នៅក្នុងកិច្ចប្រជុំនេះ លោកបានវិភាគអំពីលទ្ធផលនៃកិច្ចសន្ទនានាពេលខាងមុខជាមួយអាមេរិក និងបម្រែបម្រូលក្នុងទំនាក់ទំនងអន្តរកូរ៉េ មុនកិច្ចប្រជុំកំពូលជាមួយកូរ៉េខាងត្បូងនាថ្ងៃទី ២៧ មេសាខាងមុខ។ នៅក្នុងសេចក្តីអធិប្បាយជាលើកដំបូងរបស់ប្រព័ន្ធផ្សព្វផ្សាយនៃសាធារណរដ្ឋប.ប.ក អំពីកិច្ចសន្ទនាជាផ្លូវការជាមួយអាមេរិក និងជំនួបកំពូលជាមួយកូរ៉េខាងត្បូងនោះ ទីភ្នាក់ងារព័ត៌មានមជ្ឈឹមកូរ៉េខាងជើង (KCNA) ក៏បានឲ្យដឹងថា៖ ថ្នាក់ដឹកនាំកូរ៉េខាងជើងបាននាំចេញ "បញ្ហាយុទ្ធសាស្ត្រនិងយុទ្ធវិធី" ដែលចាំបាច់ត្រូវបានបក្ខជននៃគណបក្សពលករកូរ៉េខាងជើងពិភាក្សា និងស្រុះចិត្តគំនិតគ្នា រួមមាន៖ គោលនយោបាយអំពីទំនាក់ទំនងអន្តរជាតិនាអនាគត ក៏ដូចជាទិសដៅសកម្មភាពសមស្រប។ ព័ត៌មានពោលខាងលើត្រូវបាននាំចេញ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក Donald Trump បានឲ្យដឹងថា៖ លោកមានជំនួបជាមួយថ្នាក់ដឹកនាំកូរ៉េខាងជើង លោក Kim Jong-un នាខែឧសភា ឬខែមិថុនាខាងមុខ។ លោករូបនេះក៏បានសម្ដែងក្ដីសង្ឈឹមថា៖ កិច្ចពិភាក្សាទាំងនេះនឹងជួយឲ្យភាគីទាក់ទិននានាអាចទទួលបានកិច្ចព្រមព្រៀងមួយ ស្ដីអំពីការលប់បំបាត់នុយក្លេអ៉ែរនៅកូរ៉េខាងជើងផងដែរ៕